ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្អែក​ចាប់ផ្តើម​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខ័​ណ្ឌ​

​រាជធានី​ភ្នំពេញ ៖ គ​.​ជ​.​ប បានប្រកាសថា ការឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខ័​ណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩​នេះ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៧​ឧសភា​ស្អែក​នេះ ខណដែល​គណបក្ស​ភាគច្រើន​នឹងមិន​ហែ​ក្បួ​រ​ឃោសនា​ដូច​ការបោះឆ្នោត​ទូទៅ​នោះទេ ។ ចំណែក​រយៈពេល​នៃ​ការឃោសនាបោះឆ្នោត​គឺមាន​តែ​៨​ថ្ងៃ​ប៉ុណ្ណោះ ។

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​លោក ហង្ស ពុទ្ធា បាន​ថ្លែងថា គណបក្សនយោបាយ​ដែល​ចូលរួម​ការបោះឆ្នោត សុទ្ធតែ​បាន​ត្រៀមខ្លួន​ធ្វើការ​ឃោសនា​នៅ​ទីតាំង​របស់ខ្លួន រួចរាល់​ហើយ​ដែរ ដោយបាន​ជូនដំណឹង​ទៅកាន់​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត​តាម​និតិ​វិធី ។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ការមិន​ឃោសនា​ទ្រង់ទ្រាយ​ធំ​ព្រោះ​គេ​ដឹង​ច្បាស់​ហើយ​ថា អង្គ​បោះឆ្នោត​គឺជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​របស់​គណបក្ស​ដែល​ជាប់ឆ្នោត ។ ចំណែក​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ដែលមាន​អង្គ​បោះឆ្នោត​តែ​ចំនួន​៣​នាក់​ក៏​មិន​ធ្វើ​ការឃោសនា​ហែ​ក្បួន​ឡើយ ។​

​គួ​រម្លឹកថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣​ដែល​នឹង​ធ្វើឡើង​នា​ថ្ងៃទី​២៦​ឧសភា ឆ្នាំ​២០១៩​និង​មាន​គណបក្សនយោបាយ​ចូលរួម​ចំនួន​៧​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា ហ្វ៊ុនស៊ិនប៉ិច ខែ្មរ​រួបរួម​ជាតិ យុវជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ និង គណបក្ស​ខ្មែរ​សាធារណៈរដ្ឋ​៕

 

thorn_desk_1

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130