ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ច​ឃាត់ខ្លួន​ប្រធាន​ក្រុមហ៊ុន GCG Asia ទាំង​២​នាក់​ប្តី​ប្រពន្ធ​

​ភ្នំពេញ ៖ ទីបំផុត​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​បិទ​និង​ឃាត់ខ្លួន​ប្រធាន​ក្រុមហ៊ុន GCG Asia ទាំង​២​នាក់​ប្តី​ប្រពន្ធ ក្រោយ​ពេលដែល​ក្រុមហ៊ុន GCG Asia Co., LTD បាន​យកឈ្មោះ និង​រូប​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ទៅ​បង្ហោះ​ក្នុង​គេហទំព័រ​របស់ខ្លួន ដោយ​ខុសច្បាប់ និង​មានប្រតិកម្ម​ភ្លាមៗ ពី​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​។ ទីតាំង​ក្រុមហ៊ុន​ខុសច្បាប់​មួយ​នេះ​ស្ថិតនៅ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ក្នុងស្រុក ដោយ​ស្រង់​សំដី​មន្ត្រីជាន់ខ្ពស់​នគរបាល​ជាតិ ។​

​មន្ត្រីនគរបាល​ជាន់ខ្ពស់​ក៏បាន​បញ្ជាក់ថា កម្លាំង​សមត្ថកិច្ច​សហការ​ជាមួយ​មន្ត្រី​ធនាគារជាតិ បាន​ចុះ​ឆែកឆេរ និង​បាន​បិទ​អាជីវកម្ម​ជា​បណ្តោះអាសន្ន រួមទាំង​ឃាត់ខ្លួន​ប្រធាន​ក្រុមហ៊ុន ទាំង​២​នាក់​ប្តី​ប្រពន្ធ​ជនជាតិ​ម៉ាឡេស៊ី យកទៅ​សួរនាំ​ចាត់ការ​បន្តទៀត​។​

​បើតាម​មន្ត្រីនគរបាល​រូបនេះ ក្រុមហ៊ុន​ខាងលើ​អាចជា​ប់​ព័ន្ធ​ការលាង​លុយ​កង្វក់ និង​ឆបោក​លុយ​ពី​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​ផងដែរ​៕

 

fn-2019-05-17-10-53-59-0 fn-2019-05-17-10-56-55-0 fn-2019-05-17-10-53-54-1

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130