ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បុរស​ជា​ស្មៀនឃុំ​សិង្ហ​ម្នាក់​ត្រូវគេ​វៃ​ផ្អើល​រោងការ​នៅ​ស្រុក​សំរោង​

​តាកែវ ៖ ករណី​ហិង្សា​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩​និង​០០​នាទី​យប់ ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ ខណដែល​បុរស​ម្នា​ក់បាន​វ៉ៃ​ទៅលើ​ស្មៀនឃុំ​សិង្ហ បង្ក​ការភ្ញាក់ផ្អើល នៅក្នុង​ពិធីមង្គលការ ក្នុងភូមិ​ព្រៃ​ខ្នា ឃុំ​សិង្ហ ស្រុក​សំរោង ខេត្តតាកែវ ។​

​ជនបង្ក​ឈ្មោះ ឡុង គីម ភេទ​ប្រុស អាយុ ៥០​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ត្រពាំង​កី ឃុំ​សិង្ហ ស្រុក​សំរោង ខេត្តតាកែវ បានធ្វើ​សកម្មភាព​យក​ដំបង​ឫស្សី​វាយ​ទៅលើ​ជនរងគ្រោះ​។​

​ជនរងគ្រោះ​ឈ្មោះ សុខ សា​នឿន ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ​ស្មៀនឃុំ (​របួស​បែកក្បាល​) រស់នៅ​ភូមិ​តា​សំ ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ​។​

​មូលហេតុ​៖ រឿង​គុំនំ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច ឃាត់ខ្លួន​ជនបង្ក​ភ្លាមៗ ទៅ​សាកសួរ និង​កសាង​សំណុំរឿង ចំណែក​អ្នករងរបួស ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​ម​ន្ទ​រី​ពេទ្យ​៕

 

photo_2019-05-17_13-32-49

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130