ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្ពុជា​-​វៀតណាម សហការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ឆ្លងដែន​ឃាត់ខ្លួន​៩​នាក់​រួមទាំង​គ្រឿងញៀន​ជាង​៦០​គ​.​ក្រ

ស្វាយរៀង ៖ កម្លាំង​សមត្ថកិច្ច​ខេត្តស្វាយរៀង បាន​សហការ​ចុះបង្ក្រាប និង​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ចំនួន​៨​នាក់ និង​ដកហូត​វត្ថុតាង​គ្រឿងញៀន​ជាច្រើន​គីឡូក្រាម នៅ​ស្រុក​ស្វាយជ្រំ ក្នុងពេលដែល​ខាង​សមត្ថកិច្ច​វៀតណាម​ចាប់​ឧក្រិដ្ឋជន​ជា​ជនជាតិ​វៀតណាម​ម្នាក់ រួមទាំង​វត្ថុតាង​ជា​គ្រឿងញៀន​ចំនួន ៦៣​គីឡូក្រាម​ផងដែរ នៅ​ប៉ុស្តិ៍​ព្រំដែន​វៀតណាម​។​

​សមត្ថកិច្ច​កម្ពុជា​បញ្ជា​ក់ថា ក្រុម​ឧក្រិដ្ឋជន បាន​សហការគ្នា​ដឹកជញ្ជូន​គ្រឿងញៀន​ពី​រាជធានី​ភ្នំពេញ ឆ្លងកាត់​ខេត្តស្វាយរៀង ឆ្ពោះទៅ​ប្រទេស​វៀតណាម ខណដែល​ក្រុម​ឧក្រិដ្ឋជន​មាន ២​សញ្ជាតិ គឺ​ខ្មែរ និង​វៀតណាម​។ សមត្ថកិច្ច​បញ្ជាក់បន្ថែម​ថា ក្រុម​ឧក្រិដ្ឋជន​នៅ​កម្ពុជា បាន​ដឹកជញ្ជូន​គ្រឿងញៀន​ពី​រាជធានី​ភ្នំពេញ ឆ្លងកាត់​ស្រុក​ស្វាយជ្រំ ឆ្ពោះទៅ​ប្រទេស​វៀតណាម តាម​ព្រំដែន​ឃុំ​គ្រួស ស្រុក​ស្វាយជ្រំ ទៅ​ឲ្យ​ពួកឧក្រិដ្ឋជន​ជា​ជនជាតិ​វៀតណាម នៅ​ចំណុច​ភូមិ​ចូ​វ​ម៉ា​យ ឃុំ​ទៀង​ប៊ិ​ញ ស្រុក​វិញ​ហ៊ឹង ខេត្ត​ឡុង​អាន ប្រទេស​វៀតណាម​។​

​តាម​ការសារភាព​រប​ស់​ក្រុម​ឧក្រិដ្ឋជន ពួកគេ​បាន​ជញ្ជូន​គ្រឿងញៀន​ពី​រាជធានី​ភ្នំពេញ ឆ្លងដែន​ចេញទៅ​ប្រទេស​វៀតណាម នៅវេលា​ម៉ោង​១១​យប់ ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៩ យកទៅ​ឲ្យ​ភាគី​វៀតណាម​។ ចំណែក​ការដឹកជញ្ជូន​គ្រឿងញៀន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នោះ​គឺ​តាម​រថយន្ត​១​គ្រឿង ម៉ាក​ធូ​រី​ស ដោយ​មក​ចត​នៅក្នុង​ភូមិ​កើតហេតុ​ខាងលើ រួច​ក៏​ឃ្លាំមើល​រហូតដល់​ម៉ោង​១០៖១៥​នាទី ព្រឹក​ថ្ងៃទី​១២ ខែឧសភា សមត្ថកិច្ច​វៀតណាម​ប៉ុស្តិ៍ទាហាន​វរ​ការពារ​ព្រំដែន​ទៀង​ប៊ិ​ញ បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ម្នាក់ ដោយ​ដកហូត​រថយន្ត​១​គ្រឿង យកមក​ពិនិត្យ​ឆែកឆេ​រកឃើញ​គ្រឿងញៀន​តែម្តង ។​

​ក្រោយពី​សួរចម្លើយ ជនសង្ស័យ​ជនជាតិ​វៀតណាម បាន​សារភាព ពួកគេ​ទទួល​ពី​ក្រុម​ជនសង្ស័យ​ជា​ជនជាតិខ្មែរ​។ រហូតដល់​ថ្ងៃទី​១៣ ខែឧសភា សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត សហការ​ជាមួយ​នគ​បាល​ស្រុក​ស្វាយជ្រំ ចុះបង្ក្រាប​ចាប់ខ្លួនបាន​ជនសង្ស័យ​៦​នាក់ រួមទាំង​វត្ថុតាង​គ្រឿងញៀន ហ្វេ​តំ​តា​មីន​ចំនួន ០៦​ខាំ និង​បន្ត​ចាប់ខ្លួន​ជនសង្ស័យ បាន​២​នាក់​ទៀត នៅ​ថ្ងៃទី​១៤ ខែឧសភា​។ ដោយឡែក​មេក្លោង​ជួញដូរ​គ្រឿងញៀន​ម្នាក់ទៀត​ពុំទាន់​ចាប់ខ្លួនបាន​នៅឡើយ​៕

 

fn-2019-05-19-13-42-26-1 fn-2019-05-19-13-42-25-0 fn-2019-05-19-13-42-27-3

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130