ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Trump ៖ ប្រសិនបើ​អ៊ីរ៉ង់​ចង់​ធ្វើសង្គ្រាម វា​នឹង​ក្លាយជា​ថ្ងៃ​បញ្ចប់របស់​អ៊ីរ៉ង់​

​វ៉ាស៊ីនតោន ៖ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ព្រមាន​ថា​ប្រសិនបើ​រ៉ង់​ចង់​ធ្វើសង្គ្រាម​ជាមួយ​សហរដ្ឋអាមេរិក នោះ​វា​នឹង​ក្លាយជា​ថ្ងៃ​បញ្ចប់​ផ្លូវការ​របស់​ប្រទេស​អ៊ីរ៉ង់ ស្របពេល​មាន​ភាព​តានតឹង​រវាង​ក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​តេ​ហេ​រ៉ង់​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន Sputnik​។​

​លោក Trump ធ្លាប់បាន​អះអាង​ដែរ​ថា​សហរដ្ឋអាមេរិក​មិន​ចង់​មាន​សង្គ្រាម​ជាមួយ អ៊ីរ៉ង់​ឡើយ​។ ប៉ុន្តែ​ថ្មីៗ​នេះ​លោក​បាន​ព្រមាន​នៅក្នុង Tweet របស់គាត់​ថា​វា​នឹង​ក្លាយជា​ថ្ងៃ​បញ្ចប់​ផ្លូវការ​ផ្លូវការ​នៃ​ប្រទេស​អ៊ីរ៉ង់​” ប្រសិនបើ​អ៊ីរ៉ង់​ចង់​ធ្វើសង្គ្រាម ដូច្នេះ កុំ​គំរាមកំហែង​សហរដ្ឋអាមេរិក​ម្ដងទៀត​។​

​នាវាចម្បាំង​អាមេរិក​បានធ្វើ​សមយុទ្ធ​នៅក្នុង​សមុទ្រ​អារ៉ាប់​ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​កសាង​ការត្រៀមខ្លួន​សម្រាប់​អ្វីដែល​ក្រុង​វ៉ាស៊ីនតោន​ហៅថា​ជាការ​គំរាម​របស់​អ៊ីរ៉ង់​។​

​គួរ​បញ្ជាក់ថា ភាព​តានតឹង​រវាង​អាមេរិក​និង​អ៊ីរ៉ង់​បាន​កើនឡើង​កាលពី​ដើមខែ​នេះ នៅពេលដែល​អាមេរិក​បានដាក់​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​កាន់តែច្រើន​ហើយ​បាន​បញ្ជូន​នាវាចម្បាំង​និង​ក្រុម​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 រួមទាំង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ដែនអាកាស Patriot ទៅកាន់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ដើម្បី​ប្រយុទ្ធ​នឹង​អ្វីដែល​ទីក្រុង​វ៉ាស៊ីនតោន​ពណ៌នា​ថា ការគំរាមកំហែង​មួយ​ដែល​ចេញពី​ប្រទេស​អ៊ីរ៉ង់​៕

Capture9

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130