ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ចិន​អំពាវនាវ​ឲ្យ​ប្រជាជន​ទាំងអស់​ឈប់​ប្រើប្រាស់​ផលិតផលរបស់​ក្រុមហ៊ុន Apple

​ប៉េកាំង ៖ ប្រជាជន​នៅក្នុង​ប្រទេស​ចិន​កំពុង​អំពាវនាវ​ឱ្យ​បញ្ឈប់​ការប្រើប្រាស់​រាល់​ផលិតផល​ទាំងអស់​របស់​ក្រុមហ៊ុន Apple បន្ទាប់ពី​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​រវាង​ចិន និង​សហរដ្ឋអាមេរិក​ដែល​នាំឱ្យមាន​ការដាក់កំហិត​ទៅលើ​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន Huawei កាលពីដើម​សប្តាហ៍​នេះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​រុស្ស៊ី Sputnik ចេញផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ ទី​២០ ខែឧសភា ឆ្នាំ​២០១៩​នេះ​។​

​នៅលើ Weibo របស់​ចិន និង​នៅលើ Twitter អ្នកប្រើប្រាស់​បាន​ប្រតិកម្ម​ទៅនឹង​សម្ពាធ​របស់​សហរដ្ឋអាមេរិក​ចំពោះ​ក្រុមហ៊ុន Huawei ដោយ​បដិសេធ​ផលិតផល Apple បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក Donald Trump បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​កាលពី​ថ្ងៃ​ពុធ​ដែល​ហាមប្រាម​ក្រុមហ៊ុន​ទូរគមនាគមន៍​អាមេរិក​ពី​ការដំឡើង​ឧបករណ៍​បរិក្ខារ​បរ​ទេស​ដែល​បង្ក​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​និង​ការបញ្ជាទិញ​ដាច់ដោយឡែក​ដែល​ហាម Huawei ទិញ​បច្ចេកវិទ្យា​អាមេរិក​ដោយ​គ្មាន​ការយល់ព្រម​ពី​រដ្ឋាភិបាល​អាមេរិក​។​

​សូមជម្រាបថា អត្រា​នៃ​ការលក់​ផលិត​របស់​ក្រុមហ៊ុន Apple នៅក្នុង​ប្រទេស​ចិន បាន​ធ្លាក់ចុះ​ដល់​ទៅ ២០​ភាគរយ រួចទៅហើយ​កាលពី​អំឡុង​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ​២០១៨ ហើយ​អ្នកវិភាគ​មួយចំនួន​បាន​ប៉ាន់ប្រមាណ​ឃើញថា Apple នឹងរង​គ្រោះ​កាន់តែ​ធ្ងន់​ថែមទៀត ប្រសិនបើ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​នៅតែ​បន្ត​អូសបន្លាយ​៕

1047403039

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130