ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក លី ធុជ ៖ បើ​ពលរដ្ឋ​មិនមាន​សុខភាព​ល្អ​ទេ ការកាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​ក៏​មិន​ទទួលបាន​ជោគជ័យ​ដែរ

​ខេត្តរតនគិរី ៖ លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តរតនគិរី តំណាង​លោក ព្រឹទ្ធាចារ្យ ប៊ូ ថង សមាជិក​គណៈអចិន្ត្រៃយ៍ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តរតនគិរី​មានប្រសាសន៍ថា បើ​ប្រជាពលរដ្ឋ​មិនមាន​សុខភាព​ល្អ​ទេ​ការកាត់បន្ថយ​ភាពក្រីក្រ របស់​រាជ​​រដ្ឋាភិបាល​ក៏​មិន​ទទួលបាន​ជោកជ័យ​នោះដែរ​។

ការ​ថ្លែង​បែបនេះ​របស់លោក​ទេសរដ្ឋមន្ត្រី គឺ ក្នុងឱកាស​ដែល​​លោក​បាន​អញ្ជើញ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ​២០ ឧសភា និង​ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ខេត្ត​ចុះ​ពិនិត្យ ពិគ្រោះ និង​ព្យាបាល​ជំងឺ​ទូទៅ ជូន​ប្រជាពលរដ្ឋ​នៅ ភូមិ​ភ្នំ​កុក ឃុំ​ភ្នំ​កុក ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។​

​លោក​បាន​បន្តថា ដូច្នេះហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ជានិច្ចកាល​តែងតែ​គិតគូរ​ចំពោះ​សុខទុក្ខ​និង​ជីវភាព​រស់​​នៅ​របស់​ប្រជាពលរដ្ឋ​ជាពិសេស​បញ្ហា​សុខមាលភាព​សា​ធារ​​ណៈ​របស់​ប្រជាពលរដ្ឋ គឺជា​កត្តា​សំខាន់​ដែល​ត្រូវ​យកចិត្តទុកដាក់​។​លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​ថែ្ល​ង​អំណរគុណ​ចំពោះ​ក្រុមគ្រូពេទ្យ​ស្ម័ក្រចិត្ត​ខេត្ត​ដែល​រៀងរាល់ខែ តែង​បាន​ចុះជួយ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ប្រជាបលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅ​គ្រប់​ឃុំ​ស្រុក​ទូទាំង​ខេត្តរតនគិរី​នាពេល​កន្លងមក​។​

​ទាក់ទង​និង​ទិវា​ជាតិ​នៃ​ការចងចាំ​២០​ឧសភា លោក​ទេសរដ្ឋមន្ត្រី លី ធុជ ថា ទិវា​នៃ​ការចងចាំ​ដែល​យើងទាំងអស់គ្នា​ប្រារព្ធ​ធ្វើជា​រៀ​រាល់​ឆ្នាំនេះ ក៏​ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ ជូន​ចំពោះ​ប្រជាជន ព្រះសង្ឃ វីរៈជន​ស្នេហា​ជាតិ និង​ប្រជារាស្ត្រ​ស្លូត​​ត្រង់ ដែល​បាន​បាត់បង់​ជីវិត ក្រោម​ស្នាដៃ​ដ៏​ឃោរឃៅ​នៃ​របប​ប្រល័យពូជសាសន៍ ដែល​បាន​កាន់កាប់​ត្រួតត្រា​ដឹកនាំ​ប្រទេស​រយៈពេល​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ ដែល​ធ្វើ​ឲ្យ​ជីវិត​ប្រជារាស្ត្រ​ជាង​៣​លាន​នាក់​បាត់បង់ និង រាប់លាន​នាក់​ទៀត​ត្រូវ​ព្រាត់ប្រាស់ បែកបាក់​គ្រួសារ បងប្អូន ក្លាយជា​ស្ត្រី​មេម៉ាយ​ក្មេង​កំព្រារ និង ជនពិការ​ជាដើម ។​

​ដើម្បី​ជាការ​តបស្នង​សងគុណ​ដល់​វិញ្ញាណក្ខន្ធ​របស់​យុទ្ធជន​យុទ្ធ​នារី​និង​ប្រជាជន​ទាំងអស់ ដែល​បាន​បាត់បង់​ជីវិត យ៉ាង​វេទនា​ខ្លោចផ្សា​ជាទីបំផុត​នោះ​យើងទាំងអស់គ្នា​ត្រូវ​បន្ត​ពង្រឹង​និង​លើកកម្ពស់​ភារៈកិច្ច​ចូលរួម​ថែរក្សា​សុខសន្តិភាព ថែរក្សា​នូវ​រាល់​សមិទ្ធិផល​ជាតិ​ដែល​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ និង​ការពង្រឹង​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​គ្រប់​ថ្នាក់ រក្សា​ស្ថេរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម និង ការ​
​អភិវឌ្ឍន៍​ដែល​កំពុងធ្វើដំណើរ​តែ​ឆ្ពោះ​មុខ​ឥត​ឈប់​៕

853240227_405337 853504263_301278 853504485_301690 855004115_234635

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130