ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្លាប់​៨​នាក់ និង​របួស​១៦​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃ​ម្សិលមិញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៩​ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១១​លើក (​យប់​៩​លើក​) បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៨​នាក់ (​ស្រី​ម្នាក់​), របួសស្រាល​៤​នាក់ (​ស្រី​ម្នាក់​) និង​របួសធ្ងន់​១២​នាក់ (​ស្រី​៥​នាក់​)​។ នេះ​បើ​យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​១០​គ្រឿង​, រថយន្ដ​ធំ​៣​គ្រឿង​, រថយន្ត​តូច​៧​គ្រឿង​, យាន​ផ្សេងៗ​២​គ្រឿង និង​ថ្មើរជើង​ម្នាក់ ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​៖ ល្បឿន​, មិន​គោរ​សិទ្ធិ​, មិន​ប្រកាន់​ស្ដាំ និង​ស្រវឹង​។​

​របាយការណ៍​បញ្ជាក់ថា រយៈពេល​២០​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​២២៩​លើក​, បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០៣​នាក់ របួសធ្ងន់​២២៦​នាក់ និង​របួសស្រាល​១០៧​នាក់​៕

853437586_319941

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130