ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

PSG ចេញមក​បញ្ជាក់​ពី​អនាគត​របស់ Kylian Mbappe

​កីឡា ៖ ក្លិប​ម្ចាស់​ជើងឯក​បារាំង បាន​ចេញមក​បញ្ជាក់ថា Kylian Mbappe និង Paris St-Germain នឹង​បន្ត​រួមរស់​ជាមួយគ្នា​នៅ​រដូវ​កាល​ក្រោយ​ទៀត ។​នេះ​បើ​យោងតាម​ប្រភពពី BBC ។​

​ម្ចាស់​ជ័យលាភី​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​បារាំង​២០១៨-១៩ Ligue 1 Player of the Year កាលពី​ថ្ងៃអាទិត្យ​ទី​១៩​ខែឧសភា​។ ក្នុងពេល​និយាយ​នៅ​ថ្ងៃ​ទទួល​ពានរង្វាន់​នោះ Mbappe ហាក់​បង្ហើប​តម្រុយ​អំពី​គម្រោង​ថ្មី​នៅទីណា​ផ្សេង​។​

នៅពេល​ត្រូវបាន​គេ​សួរ​បញ្ជាក់​ពី​កីឡាករ​រូបនេះ កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ​ឆ្លើយតប​វិញ​ថា “​ខ្ញុំ​បាន​និយាយ​អ្វីដែល​ខ្ញុំ​ត្រូវ​និយាយ​” ។​​ក្នុង​សេចក្ដីថ្លែងការណ៍ PSG និយាយថា​ការណ៍​ដែល​គេ​កាន់តែ​ភ្ជាប់ Mbappe ទៅនឹង​ការផ្ទេរ​ណាមួយ​កាន់តែខ្លាំង វា​កាន់តែ​បង្រួបបង្រួម​ក្លិប PSG ជាមួយ Mbappe កាន់តែ​រឹងមាំ​ដែរ​។​

Mbappe បាន​ចេញពី Monaco មក​ចូលរួម PSG ក្នុង​ឆ្នាំ​២០១៧​។ ដំបូង​ចូលរួម​ក្រោម​កិច្ចសន្យាខ្ចី​មួយ​រដូវ​កាល បន្ទាប់មក​ទិញ​ផ្ដាច់​ជា​អចិន្ត្រៃយ៍​ក្នុងតម្លៃ​១៦៦​លាន​ផោន ធ្វើ​ឱ្យគេ​ក្លាយជា​កីឡាករ​បាល់ទាត់​ថ្លៃ​បំផុត​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់ពី Neymar​។​

​គួរ​បញ្ជាក់ថា Mbappe គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​ក្របខ័ណ្ឌ Ligue 1 រដូវ​កាល​នេះ ដែល​ស៊ុត​បញ្ចូល​ទី​រហូត​ទៅដល់​៣២ គ្រាប់​៕

_107038472_mbappe-main

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130