ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តរតនគិរី​នាំយក​អំណោយ​ ​មនុស្សធម៌​ជូន​គ្រួសារ​រងគ្រោះ​ដោយ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​៨​ខ្នង​

​ខេត្តរតនគិរី ៖ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តរតនគិរី នាំយក​អំណោយ​មនុស្សធម៌ ជូន​គ្រួសារ​រងគ្រោះ​ដោយ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​ចំនួន​៨​ខ្នង​នៅ​ស្រុក​អណ្តូង​មាស​។​

​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៩​នេះ លោក ថង សាវុន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត អមដំណើរ​ដោយ​លោក លោកស្រី​សមាជិក​សមាជិកា​គណៈកម្មាធិកា​រ​សាខា​មន្ត្រី ក្រុម​ប្រតិ​
​ប​ត្តិ​សាខា អនុសាខា​ស្រុក បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ ជូន​គ្រួសារ​រងគ្រោះ​ដោយ​គ្រោះ​អគ្គិភ័យ កាលពី​ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ​២០១៩ កន្លងទៅនេះ ចំនួន​០៨ គ្រួសារ (៦​គ្រួសារ​ឆេះ​ទាំងស្រុង និង​២​គ្រួសារ ស្រាល​) ស្ថិតនៅ​ក្នុងភូមិ​លោម ឃុំ​ម៉ា​លិ​ក ស្រុក​អណ្តូង​មាស ខេត្តរតនគិរី​។​

​ក្នុងឱកាស​នោះដែរ លោក​ក៏បាន​ពាំ​នាំមក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល សម្ដេច តែងតែ​គិតគូ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែលមាន​ទុក្ខលំបាក ជនរងគ្រោះ ជន​ងាយ​រងគ្រោះ គ្រប់​ប្រភេទ​ដោយ​មិន​ប្រកាន់​រើសអើង វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

​លោក​បាន​បន្ត​សំណេះសំណាល​សួរសុខទុក្ខ និង​មាន​សេចក្ដី សោកស្ដាយ​ជាខ្លាំង​ជាមួយ​គ្រួសារ​រងគ្រោះ​ដែល​បាន​ជួប​នូវ​ឧបទ្ទវ​ហេតុនេះ បណ្តាល​ឲ្យ​បាត់បង់ ផ្ទះសម្បែង និង សម្ភារៈ ថវិកា​យ៉ាងច្រើន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​យ៉ាងធ្ងន់ធ្ងរ​។

​លោក​បាន​បន្ថែមថា ថ្ងៃនេះ​សាខា អនុសាខា អាជ្ញាធរ​មូលដ្ឋាន បាន​នាំ​សម្ភារ​: និង​ថវិកា ទាំងអស់នេះ​មក​ចូលរួមចំណែក​សម្រាលទុក្ខ​លំបាក​របស់​បងប្អូន សម្រាប់​ដោះ​
​ស្រាយ​មួយគ្រា​ក្នុង​ពេលនេះ និង​សូម​បងប្អូន​កុំ​អស់សង្ឃឹម ឲ្យ​តែ​នៅមាន​ជីវិត​រស់នៅ គឺ​បងប្អូន​អាច​ប្រកប​របរ​រក​
​ទទួលទាន​ដើម្បី​ស្តារ​ជីវភាព​គ្រួសារ​ឡើងវិញ​បាន ហើយ​សូម​បងប្អូន​មានការ​ប្រុងប្រយ័ត្ន​ចំពោះ ការប្រើប្រាស់​ភ្លើងចង្ក្រាន អគ្គិសនី និង​ភ្លើង​ឆេះ​ព្រៃ​ជាដើម ដែលជា​ប្រភព​នៃ​គ្រោះថ្នាក់ ធ្វើ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ​។

​អំណោយ​មនុស្សធម៌​ដែល​ចែកជូន​នាពេលនេះ ក្នុង​១​គ្រួសារ ៖ អង្ករ ៣០ គ​.​ក្រ ១​បាវ កន្ទេល​ជ័រ ១ មុង​១ ភួយ​១ សារុង​១ ក្រមា​១ ឆ្នាំងបាយ​២ ចានបាយ​១០ ចាន​សម្ល​១០ ស្លាបព្រា​១០ មី ១​កេស ត្រីខ ១​យួរ ទឹកស៊ីអ៊ីវ ១​យួរ និង​ថវិកា​២០​ម៉ឺន​រៀល​ផងដែរ​។​

​អនុសាខា និង​សប្បុរជន​ស្រុក​អណ្តូង​មាស ថវិកា​១​លាន ៣០​ម៉ឺន​រៀល ១​គ្រួសារ និង​គ្រួសារ​រងគ្រោះ​ស្រាល ៤៨​ម៉ឺន​ក្នុង​១​គ្រួសារ​៕

 

853537258_237753 853238644_404849 853536668_237481 853536570_236915 853536325_236173

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130