ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក គីម ធ្លាប់​ភ័យខ្លាច​អំពី​ការនិយាយ​ភាសា​អង់គ្លេស​មិនបាន​ល្អ មុន​កិច្ចប្រជុំ​កំពូល​នៅ​សិង្ហ​បុរី​

​កូរ៉េខាងជើង​ ៖ មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ត្រូវបាន​គេ​រាយការណ៍​ថា​មានការ​ភ័យខ្លាច​អំពី​ការមិនអាច​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អជា​មួយ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ក្នុងអំឡុង​កិច្ចប្រជុំ​ជា​ប្រវត្តិសាស្ត្រ​រវាង​អ្នក​ទាំងពីរ​កាលពី​ថ្ងៃទី ១២ ខែមិថុនា​ឆ្នាំ​២០១៨ នៅ​សិង្ហ​បុរី​។​នេះ​បើ​យោងតាម​ប្រភពពី Sputnik​។​

​អតីតមន្ត្រី​ជំនិត​ប្រធានាធិបតី លោក មូ​ន ជែ​អ៊ី​ន គឺ​លោក Tak Hyun Min បានឱ្យដឹង​ទៀតថា លោក គីម ជុង​អ៊ុន បានបង្ហាញ​ការព្រួយបារម្ភ​របស់លោក​ប្រា​ប់លោក មូ​ន នៅ​អំឡុង កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨ នៅឯ​ភូមិ Panmunjom​។ លោក Tak បានបញ្ជាក់​ឡើងវិញ​ពី សម្ដី​លោក គីម ដូច្នេះ​ថា​៖ « ខ្ញុំ​ពិតជា​ព្រួយបារម្ភ​ចំពោះ​ការនិយាយ​ភាសា​អង់គ្លេស​មិនសូវ​បានល្អ​…​ពីព្រោះ​ខ្ញុំ​អាច និយាយ​បានល្អ​តែ​ភាសា​អាល្លឺម៉ង់​»​។​

កិច្ចប្រជុំ​កំពូល​រវាង លោក មូ​ន និង​លោក គីម បាន​កើតឡើង​បន្ទាប់ពី​ទំនាក់ទំនង​នៅលើ​ឧបទ្វីប​កូរ៉េ​បាន​ធូរស្រាល​ដែល​នាំទៅដល់​កីឡា​អូឡាំពិក​រដូវរងា Pyeongchang ឆ្នាំ ២០១៨ ដែល​កូរ៉េខាងជើង​បាន​យល់ព្រម​ចូលរួម​ការប្រកួត​ជាមួយ​អ្នកជិតខាង​ខាងត្បូង​របស់ខ្លួន​ក្នុងនាម​ជា​កូរ៉េ​សាមគ្គី​។​

​យោងតាម​លោក Tak បានបញ្ជាក់​ក្នុងជំនួប​ប្រជុំ​នោះ​ថា លោក Moon បាន​និយាយថា​លោក​ពិត​ជាមាន​កិច្ចសន្ទនា​ប្រកបដោយ​មិត្តភាព​ជាមួយ​លោក គីម ជុង​អ៊ុន​។​លើសពីនេះ​ទៀត​លោក Tak បាន​ប្រាប់​ឱ្យដឹងថា​លោក គីម ក៏បាន​ធ្វើដំណើរ​ទស្សន​កិច្ចទៅ​ភ្នំ Mount Paektu នៅតាម​ព្រំដែន​ចិន​នៅក្នុង​ខែកញ្ញា​ឆ្នាំ ២០១៨ ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​កន្លែង​ដើមកំណើត​នៃ​ប្រទេស​កូរ៉េ​៕

img_4579-660x405

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130