ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក Maduro ស្នើ​ឲ្យ​សភា​រៀបចំ​ការបោះឆ្នោត​មុន​អណ​ត្តិ ដោយ​សន្តិវិធី​

​វ៉េ​ណេ​ស៊ុយ​អេ​ឡា ៖ ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​លោក Nicolás Maduro បានស្នើ​សុំ​ឲ្យ​រដ្ឋសភាជាតិ​ដឹកនាំ​ដោយ​បក្សប្រឆាំង​រៀបចំ​ការបោះឆ្នោត​មុន​អណ​ត្តិ ដោយ​សន្តិវិធី ប្រជាធិបតេយ្យ និង​ស្របទៅតាម​រដ្ឋធម្មនុញ្ញ​។​នេះ​បើ​យោងតាម​ប្រភពពី BBC ។​

​ថ្លែង​ទៅកាន់​ក្រុម​អ្នកគាំទ្រ​នៅក្នុង​ទីក្រុង Caracas លោក Maduro មិនបាន​បញ្ជាក់ លម្អិត​នៃ​កាល​បរិ​ច្ឆ​ទ​រៀបចំ​ការបោះឆ្នោត​សភា​មុន​អណ​ត្តិ​ឡើយ ស្របពេល​ការបោះឆ្នោត​សភាជាតិ​គ្រោង​នឹង​ប្រព្រឹត្ត ទៅ​នៅ​ចុងឆ្នាំ​២០២០​។

​សភាជាតិ​វេ​ណេ​ស៊ុយ​អេ​ឡា​ដឹកនាំ​ដោយ​មេបក្ស​ប្រឆាំង លោក Juan Guaidó ត្រូវបាន​ដកហូត​អំណាច ចាប់តាំងពី​គណបក្ស​របស់លោក ម៉ា​ឌូ​រ៉ូ ចាញ់​គណបក្សប្រឆាំង​ក្នុងការ​បោះឆ្នោត​សភា​កាលពី​ឆ្នាំ​២០១៦​។​

​លោក Guaido បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​កាលពី​ខែមករា​ដោយ​និយាយថា​ការបោះឆ្នោត​ឡើងវិញ​របស់លោក Maduro កាលពី​ឆ្នាំមុន​គឺ​មិន​ស្របច្បាប់​ទេ​។​

​ថ្លែង​នៅក្នុង​ការជួបជុំ​មួយ​ដើម្បី​កត់សម្គាល់​រយៈពេល​មួយឆ្នាំ​ចាប់តាំងពី​ការទទួល​ជ័យជម្នះ​ដ៏​ចម្រូងចម្រាស់​លោក​ប្រធានាធិបតី Maduro បាន​និយាយថា ចូរ​យើង​រៀបចំ​ការបោះឆ្នោត​សភាជាតិ​មុន​កាលកំណត់ ដោយ​សន្តិវិធី ប្រជាធិបតេយ្យ និង​ស្របទៅតាម​រដ្ឋធម្មនុញ្ញ​៕

_107039857_f036f5e6-c95d-4083-8017-6d43ef52a1a3

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130