ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្លាប់​ម្នាក់ និង​របួស​៦​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃ​ម្សិលមិញ​

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩​ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៦​លើក (​យប់​៤​លើក​) បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ (​ស្រី​), របួសស្រាល​ម្នាក់ (​ប្រុស​) និង​របួសធ្ងន់​៥​នាក់ (​ស្រី​២​នាក់​)​។ នេះ​បើ​យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​៦​គ្រឿង​, រថយន្ដ​ធំ​១​គ្រឿង​, រថយន្ត​តូច​៣​គ្រឿង​, យាន​ផ្សេងៗ​២​គ្រឿង និង​ថ្មើរជើង​ម្នាក់ ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​៖ ល្បឿន​, មិន​គោរ​សិទ្ធិ​, មិន​ប្រកាន់​ស្ដាំ និង​កត្តា​យាន​។​

​របាយការណ៍​បញ្ជាក់ថា រយៈពេល​២១​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​២៣៥​លើក​, បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០៤​នាក់ របួសធ្ងន់​២៣១​នាក់ និង​របួសស្រាល​១០៨​នាក់​៕

photo_2019-05-17_09-26-27

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130