ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ម្សិលមិញ​បង្ក្រាប​គ្រឿងញៀន​៤៥​ករណី ឃាត់ខ្លួន​មនុស្ស​៧៦​នាក់​នៅ​ទូទាំងប្រទេស​

​រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩ ម្សិលមិញ កម្លាំង​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​ចំនួន​៤៥​ករណី ឃាត់ខ្លួន​មនុស្ស​៧៦​នាក់ ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ទូទាំងប្រទេស​។ ក្នុងនោះ​ករណី​ជួញដូរ​គ្រឿងញៀន ២៩​ករណី ឃាត់ខ្លួន​៤៣​នាក់ និង​ករណី​ប្រើប្រាស់​១៦​ករណី ឃាត់ខ្លួន​៣៣​នាក់​។​

​យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​បាន​បញ្ជាក់ថា លទ្ធផល​បង្ក្រាប​គ្រឿងញៀន ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩ មាន​ចំនួន​សរុប ៣,០៤១​ករណី ដោយ​ឃាត់​មនុស្ស​ចំនួន ៦,៤៥៦​នាក់ (​ស្រី​៥១១​នាក់​) (​ជនបរទេស​១៤០​នាក់ ស្រី​៣១​នាក់ មាន​៧​សញ្ជាតិ​)៕

IMG_1175

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130