ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កូរ៉េខាងជើង​ព្រមាន​ពី​ផលវិបាក​ធ្ងន់ធ្ងរ​លើ​ការ​………

​យូ​អិន ៖ ឯកអគ្គរដ្ឋទូត​រប​ស់​កូរ៉េខាងជើង​ប្រចាំ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បាន​ព្រមាន​ដល់​សហរដ្ឋអាមេរិក​ថា ការ​រឹបអូស​នាវា​ដឹកទំនិញ​របស់ខ្លួន​អាចមាន​ផលវិបាក​លើ​អនាគត​នៃ​ទំនាក់ទំនង​រវាង​អាមេរិក និង​កូរ៉េខាងជើង​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Channel News Asia នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា​នេះ​។​

​ការព្រមាន​ខាងលើ​រប​ស់អគ្គ​រដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ UN លោក Kim Song ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ដ៏​កម្រ​មួយ​នៅឯ​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​។ ថ្លែង​នាឱកាស​នោះ លោក Kim Song បានលើកឡើង​ដូច្នេះ​ថា​៖ «​សហរដ្ឋអាមេរិក​គួរតែមាន​ឆន្ទៈ និង​ពិចារណា​ពី​ផលប៉ះពាល់​ដែល​អាច​បំផ្លាញ​ដល់​ទំនាក់ ទំនង​ជាមួយ​កូរ៉េខាងជើង​…​ដូច្នេះ​ទីក្រុង​វ៉ាស៊ីនតោន​ត្រូវតែ​ប្រគល់​នាវា​ដឹកជញ្ជូន​ដែល​ខ្លួន​រឹបអូស​ឱ្យ​ទីក្រុង​ព្យុងយ៉ាង វិញ​»​។​

​សូម​រម្លឹកថា សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី​៩ ខែឧសភា បានប្រកាស​ខ្លួន​បាន​រឹបអូស​នាវា​ដឹកជញ្ជូន​កូរ៉េខាងជើង​មួយ គ្រឿង​ឈ្មោះ Wise Honest ដោយ​ចោទថា​នាវា​នេះ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​នាំចេញ​ធ្យូ​ថ្ម​របស់​កូរ៉េខាងជើង ដែលជា ទង្វើ​រំលោភ​លើ​ទណ្ឌកម្ម​អន្តរជាតិ​។ ប៉ុន្តែ ទន្ទឹមគ្នា​នឹង​ការប្រកាស​នេះដែរ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល រយៈ​ចំងាយ​ខ្លី​ចំនួន​២​គ្រាប់ ស្របពេល​ភាព​តានតឹង​នៅលើ​ឧបទ្វីប​កូរ៉េ​កំពុង​ឡើងក​ម្ដៅ​ឡើងវិញ​៕

2-37

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130