ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឥណ្ឌូណេស៊ី​ខ្លួន​មនុស្ស​២០​នាក់ ក្នុង​បាតុកម្ម​តវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​

​ឥណ្ឌូណេស៊ី ៖ ប៉ូលិស​ឥណ្ឌូណេស៊ី​បាន​ចាប់ខ្លួន​មនុស្ស​យ៉ាងតិច​២០​នាក់​ដែល​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ញុះញង់​ឱ្យមាន​កុបកម្ម​នៅក្នុង​ទីក្រុង​ហ្សា​កាតា​បន្ទាប់ពី​លទ្ធផល​ជា​ផ្លូវ​ការដែល​បង្ហាញថា​ប្រធានាធិបតី​លោក Joko Widodo ត្រូវបាន​ជាប់ឆ្នោត​ជាថ្មី​។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia​។​

​យោងតាម​ប៉ូលិស​ឥណ្ឌូណេស៊ី បាតុកម្ម​តវ៉ា​នៅតាម​ដងផ្លូវ​នៃ​តំបន់ Tanah Abang ស្ថិតនៅ​កណ្ដាល​ទីក្រុង​ហ្សា​ការ​តា បានបញ្ចប់​ដោយ​សន្តិវិធី ប៉ុន្តែ​មាន​បាតុករ​មួយចំនួន​បាន​គប់​ដុំថ្ម​លើ​ប៉ូលិស ទើប​បង្ខំ​ឱ្យ​អាជ្ញាធរ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​ចាប់ខ្លួន​បាតុករ​យ៉ាងហោចណាស់​២០​នាក់​ផងដែរ​។​

​បើតាម​លទ្ធផល​ផ្លូវការ​ចុងក្រោយ​ដែល​ប្រកាស​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត​បានបង្ហាញ​ថា លោក Widodo ទទួលបាន​សំឡេងគាំទ្រ​៥៥.៥​ភាគរយ ខណៈ លោក Prabowo Subianto ទទួលបាន​ត្រឹម​៤៤.៥​ភាគរយ​។ ប៉ុន្តែ​លោក Prabowo បានប្រកាស​មិន​ទទួលស្គាល់​លទ្ធផល ផ្លូវការ​នៃ ការ បោះ ឆ្នោត ហើយ​ថា​នឹង​ប្ដឹង​ជំទាស់​នឹង​លទ្ធផល​នេះ​៕

1-41

2-38

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130