ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​២​នាក់​ករណី​ម៉ូតូ​បុក​ម៉ូតូ​នៅ​ស្រុក​ព្រៃកប្បាស​

​តាកែវ ៖ មនុស្ស​ម្នាក់​ស្លាប់ ខណដែល​២​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ស្រាល​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ម៉ូតូ​បុក​ម៉ូតូ​កាលពី​វេលា​ម៉ោង ៥​និង​៥​នាទី​ល្ងាច​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​1TK1 ចន្លោះ​គីឡូម៉ែត្រ​លេខ​៧-៨ ស្ថិត​ត្រង់ចំណុច​ភូមិ​ព្រៃកប្បាស ឃុំ​ព្រៃកប្បាស ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​

​ជនរងគ្រោះ​ដល់​ស្លាប់​ឈ្មោះ ជា ឡាន ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​សំចត ឃុំ​ព្រៃកប្បាស ស្រុក​ព្រៃកប្បាស ស្លាប់​នៅ​កន្លែងកើតហេតុ បើក​ម៉ូតូ​ម៉ាក សង​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ តាកែវ 1J-4866 បើក​ឆ្លងផ្លូវ​ពី​កើ​តទៅ​លិច ។​

​ចំណែក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ កណ្ដាល 1AA-5848 បើកបរ​ដោយ​ឈ្មោះ ទារ សុខា ភេទ​ប្រុស អាយុ ៤០​ឆ្នាំ​(​របួសធ្ងន់​) មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​ឫស្សី ឃុំ​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្ដាល រួម​ដំណើរ​ជាមួយ​ឈ្មោះ មួង ហ៊ាន ភេទ​ស្រី អាយុ ៤០​ឆ្នាំ មុខរបរ​កសិករ ត្រូវជា​ប្រពន្ធ​របួសស្រាល អ្នក​ទាំងពីរ​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​។​

​មូលហេតុ​៖ ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច ចុះ​វាស់វែង​យក​វត្ថុតាង ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ស្រុក ចំណែក​អ្នករងរបួស ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បង្អែក​ស្រុក​ព្រៃកប្បាស ចំពោះ​សព បាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើ​ប​ណ្យ​តាម​ប្រពៃណី​៕

 

 

photo_2019-05-22_08-53-41 photo_2019-05-22_08-53-54 យ-6

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130