ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រថយន្ត​ពន្លត់​អគ្គិភ័យ​៣​គ្រឿង​ចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ភ្លើងព្រៃ​ឆេះ​

ខេត្តបន្ទាយមានជ័យ ៖ ភ្លើង​ឆេះ​ព្រៃ​រាលដាល​ឆេះ​គំនរ​ស្តុក​កង់ឡាន​ចាស់ៗ​យ៉ាង​សន្ធោសន្ធៅ​បម្រុង​រាលដាល​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​៣​ទៅ​៤​ខ្នង ត្រូវបាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​សិរីសោភ័ណ​សរុប​ចំនួន​៣​គ្រឿង​បានចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ភ្លើង​សង្គ្រោះ​ទាន់ពេលវេលា​។​

​ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​ការជួយ​សង្គ្រោះ​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ​នៅពេល​នោះគេ​ឃើញ​ដឹកនាំ​ដោយ​ស្នងការរង​ទទួល​ផែន​ការងារ​បង្ការ ពន្លត់​អគ្គិភ័យ​និង​គ្រប់គ្រង​អាវុធជាតិផ្ទុះ លោក​វរសេនីយ៍ឯក ប៊ុន ផេង និង​អធិការនគរបាល​ក្រុង​សិរីសោភ័ណ លោក​វរសេនីយ៍ឯក ស៊ី ឌី​។​

​បើតាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​ការណ៍​ឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ ភ្លើង​ចាប់ផ្តើម​ឆេះ​ចេញពី​ព្រៃរបោះ​នៅ​ទិស​ខាងត្បូង​ហើយក៏​បន្ត​រាលដាល​មក​ឆេះ​គំនរ​កង់ឡាន​ចាស់ៗ​ដែល​ស្តុក​ទុកចោល​នៅ​ចំណុច​ដីឡូត៍​មួយកន្លែង ដែលមាន​ម្ចាស់​ឈ្មោះ សុខ នី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ​ប្រកបមុខរបរ​ប៉ះ​កង់​រថយន្ត បច្ចុប្បន្ន​រស់នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​។​អគ្គិភ័យ​នោះ​ក៏​បម្រុង​រាលដាល​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរនោះ​៣​ទៅ​៤​ខ្នង​ថែមទៀត តែ​ត្រូវបាន​រថយន្ត​ពន្លត់​អគ្គិភ័យ​៣​គ្រឿង​បាន​ចេញទៅ​ទប់ស្កាត់​ទាន់ពេលវេលា​។​

​ជុំវិញ​ករណី​អគ្គិភ័យ​ខាងលើ ស្នងការរង​ទទួល​ផែន​ការងារ​បង្ការ ពន្លត់​អគ្គិភ័យ​និង​គ្រប់គ្រង​អាវុធជាតិផ្ទុះ​លោក​វរសេនីយ៍ឯក ប៊ុន ផេង បាន​ប្រាប់​ឱ្យដឹងថា ប្រើប្រាស់​ទឹក​ចំនួន​៦​រថយន្ត​ទើប​គ្រប់គ្រង​ស្ថាន​ការ​នោះបាន​។​អគ្គិភ័យ​នោះ​តាម​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច​គឺ​ភ្លើង​ឆេះ​អាច​បង្កដោយ​អ្នក​ដុត​ព្រៃ​រាលដាល​ទៅ​ឆេះ​កង់​រថយន្ត​ចាស់ៗ​គរ​ទុកចោល​។​

​សូម​រំលឹកថា​នៅ​ចំណុច​ដីឡូត៍​ស្តុក​កង់ឡាន​ចាស់ៗ​ខាងលើ​ធ្លា​ប់រង​ការឆាបឆេះ​ដោយ​អគ្គិភ័យ​ម្តង​រួចមកហើយ កាលពី​៣​ទៅ​៤​ខែ​កន្លងទៅនេះ​។ នេះ​ជា​លើក​ទី​២​ដែល​ភ្លើង​ឆេះ​ព្រៃ​បាន​រាលដាល​ឆេះ​គំនរ​កង់​រថយន្ត​នោះ​ម្តងទៀត​។​ការឆេះ​ជា​បន្តបន្ទាប់​នៅ​គំនរ​កង់ឡាន​ចាស់ៗ​ស្តុក​ទុកចោល​នៅ​ចំ​ណុ​ដីឡូត៍​ខាងលើ​នាំឱ្យមាន​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​រស់​នៅក្បែរនោះ​។​បញ្ហា​កើត​ឡើងជា​អគ្គិភ័យ​ជា​បន្តបន្ទាប់​នៅ​ចំណុច​ខាងលើ​ផងដែរ​ប្រជាពលរដ្ឋ​ក៏ដូចជា​ម្ចាស់​ដីឡូត៍​ស្តុក​កង់​រថយន្ត​ចាស់ៗ​ដាក់​ការសង្ស័យថា​អាច​និង​មាន​ជន​បំណង​អាក្រក់​លួច​ដុត​ព្រៃ​ឱ្យ​រាល់ដាល​ទៅ​ឆេះ​គំនរ​កង់រ​ថយ​ន​៕

IMG_2063 IMG_2064 IMG_2065 IMG_2066 IMG_2067

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130