ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ភ្លៀង​និង​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ផ្ទះ​ពលរដ្ឋ​៩​ខ្នង​និង​បង្គោល​ភ្លើង​ដួល​នៅ​ខ័​ណ្ឌ​ឬ​ស្សី​កែវ

​ភ្នំពេញ ៖ ភ្លៀង​មួយ​មេ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ ​បណ្ដាលឱ្យរង​ការខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ ៩​ខ្នង ​ដើមឈើ​ចំនួន​៣​ដើម ​និង​បង្គោល​ភ្លើង​មួយ​ដើម​ បាន​ដួលរលំ​សង្កត់​លើ​រថយន្ត​យី​ឌុប​មួយគ្រឿង ​រង​កា​ខូចខាត​យ៉ាងដំណំ ។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣ និង ០០​នាទី​ថ្ងៃទី ២១ ​ខែឧសភា ​ឆ្នាំ​២០១៩ ​នៅ​ចំណុច ផ្លូវ ១៧២០​ភូមិ​ទួល​ពពែ​សង្កាត់​ទួល​សង្កែ​ទី ២​ខណ្ឌ​ឬ​ស្សី​កែវ និង​នៅ​ផ្លូវ ១៨០០​ក្រុម ៤​ភូមិ​បឹងរាំង​សង្កាត់​ទួល​សង្កែ​ទី ២​និង​ទីតាំង​មួយកន្លែង​ទៀត​គឺ​រលំ​ដើមឈើ​ខូចខាត​ម៉ូតូ​អូស​ធុង​ការ៉េម​មួយគ្រឿង​និង​ប៉ុស្តិ៍​យាម របស់​សន្តិសុខ​នៅ​ផ្លូវ​ចូល​បុរី​អង្គរ​ភ្នំពេញ ។​

សមត្ថកិច្ច​ឲ្យ​ដឹងថា​ការលំបាក់​បង្គោល​ភ្លើង​សង្កត់​លើ​រថយន្ត​សណ្ដោង​មួយគ្រឿង​នោះ​គឺ​ម៉ាក​ហ៊ី​ណូ​ពណ៌​លឿង​ពាក់​ស្លាក​លេខ ភ្នំពេញ​3A 2227 ខូចខាត​យ៉ាងដំណំ ។​សមត្ថកិច្ច​ឲ្យ​ដឹង​ទៀតថា ខណៈ​មាន​ភ្លៀង​គឺមាន​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​រលំ​បង្គោល​ភ្លើង​សង្កត់​លើ​រថយន្ត​មួយគ្រឿង​និង​ផ្ទះ​ខូចខាត ៩​ខ្នង​ហើយ​ដើមឈើ​ធំ​៣​ដើម​ម៉ូតូ​អូស​ធុង​ការ៉េម​មួយគ្រឿង​និង​ប៉ុស្តិ៍​របស់​សន្តិសុខ​យាម​នៅ​ផ្លូវ​ចូល​បុរី​អង្គរ​ភ្នំពេញ​មួយកន្លែង ។

ក្រោយ​ហេតុការណ៍​គេ​ឃើញ​អាជ្ញាធរ​និង​សមត្ថកិច្ច​បាន​ទៅ​ចេញ​ជួយ​អន្តរាគមន៍​ផ្ទះ​របស់​ប្រជាពលរដ្ឋ​និង​ជួយ​យក​បង្គោល​ភ្លើង​ចេញ​ពីលើ​រថយន្ត​ចំណែក​ដេ​ី​ម​ឈេ​ី​ដែល​រលំ​ត្រូវបាន​គេ​យក​ម៉ា​ស៊ី​ន​ត្រង់​ស៊ី​ន័​រ​កាត់​ជា​កំណាត់ៗ​លើ​ក​ដាក់​រថយន្ ត​ដើ​ម្បី​ដឹក​ចេញពី​កន្លែង​កើ​ត​ហេតុ​៕

 

853537823_240069 853237920_405362 855003622_239541 855003637_242115 855004978_238878

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130