ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្លាប់​១២​នាក់ និង​របួស​២៧​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេសថ្ងៃ​ម្សិលមិញ​

​រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៩​ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​២០​លើក (​យប់​៧​លើក​) បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១២​នាក់ (​ស្រី​៣​នាក់​), របួសស្រាល​១០ (​ប្រុស​) និង​របួសធ្ងន់​១៧​នាក់ (​ស្រី​៦​នាក់​)​។ នេះ​បើ​យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​២០​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​១៤​គ្រឿង​, រថយន្ដ​ធំ​៣​គ្រឿង​, រថយន្ត​តូច​១៥​គ្រឿង​, យាន​ផ្សេងៗ​៥​គ្រឿង និង​ថ្មើរជើង​២​នាក់ ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​៖ ល្បឿន​, មិន​គោរ​សិទ្ធិ​, មិន​ប្រកាន់​ស្ដាំ​, ប្រជែង និង​បត់​គ្រោះថ្នាក់​។​

​របាយការណ៍​បញ្ជាក់ថា រយៈពេល​២៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​២៦៦​លើក​, បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១២១​នាក់ របួសធ្ងន់​២៥៩​នាក់ និង​របួសស្រាល​១៣០​នាក់​៕

7752626e-fb8e-4eed-853d-104c564cead1

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130