ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ធ្ម​ប​បុរាណ​មិនមាន​ជំនាញ​សម្រាលកូន​ស្ត្រី​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​

​ខេត្តរតនគិរី​ ៖ ស្ត្រី​ជនជាតិ​គ្រឹ​ង​ម្នាក់ បាន​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម​បំផុត បន្ទាប់ពី​ធ្ម​ប​បុរាណ​ម្នាក់​បាន​សម្រាល​ទារិកា ក្រោយមក​ម្តាយ​បាន​ស្លាប់បាត់​បង់ជីវិត​ទៅ​ចោល​កូន ហើយ​កូន​ធំ​ឡើង​មិនបាន​ឃើញ​មុខ​ម្តាយ​ដ៏​កម្សត់​ឡើយ​។ ប៉ុន្តែ​ទារិកា​ពុំមាន​ប៉ះពាល់​និង​សុខភាព​នោះទេ​។​

​ករណី​ស្លាប់​ស្ត្រី​ម្នាក់​ខាងលើនេះ​កាលពី​ថ្ងៃ​សៅរ ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៩ កន្លងទៅ ស្ថិតនៅ​ក្នុងភូមិ​ក្រលង ឃុំ​ល្អក់ ស្រុក​អូរ​ជុំ ខេត្តរតនគិរី ក្រោយពី​សម្រាលកូន​បាន​មួយថ្ងៃ ដោយ​ធ្ម​ប​បុរាណ​នៅក្នុង​ភូមិ​។​

​លោក ធូ យឿ អភិបាលស្រុក​អូរ​ជុំ​បាន​ឲ្យ​ភ្នំពេញ​ថ្មី ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៦​ឧសភា​នេះ ថា ស្ត្រី​ដែល​ស្លាប់​ឈ្មោះ ប៉ា​ក្លាង ហ៉ិ​ប អាយុ​២០​ឆ្នាំ ជនជាតិ​គ្រឹ​ង បាន​សម្រាល​ទារិកា​ម្នាក់ ហើយ​រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។ ដោយ​ទារិកា​មាន​សុខ​ភាពល្អ ពុំមាន​ប៉ះពាល់​ដល់​សុខភាព​ឡើយ​។​

​លោក​អភិបាលស្រុក​រូបនេះ​បាន​បន្តថា ក្រោយពី​ម្តាយ​ទារិកា​បាន​ស្លាប់​នោះមក គណ​:​អភិបាលស្រុក​អូរ​ជុំ បាន​ចាត់​លោកស្រី ជា សោ​ភ័​ណ្ឌ ប្រធាន​គណ​:​កម្ម​ការពិគ្រោះ​យោបល់​ស្ត្រី​និ​កុមារ កញ្ញា គឹម សែន​សុ​ខាន ប្រធានការិយាល័យ​កិច្ចការនារី​ស្រុក និង​លោកស្រី នុ​ន សុគ​ន្ធី​តា តំណាង ស​.​ស​.​យ​.​ក​ស្រុក​បាន​យក​ថវិកា​ចំនួន ៤០០,០០០.​រៀល ជូន​ដល់​គ្រួសារ​សព​ដើម្បី​ជួយ​ដល់​ទារិកា​យកទៅ​ទិញ​ទឹក​គោ​និង​សម្ភារ​:​ប្រើប្រាស់​មួយចំនួន រួម​និង​ស្ថានីយប្រេងឥន្ធនៈ ថៃ ធីតា ភេទ​ស្រី ដែល​បាន​ជួយ​ជា​ថវិកា​ចំនួន​៥០,០០០.​រៀល និង​ប្រេងសាំង​ចំនួន​៣០​លិ​ត្រ​ដល់​គ្រួសារ​សព​។​

​លោក​ថា ករណី​ធ្ម​ប​ដែល​បាន​សម្រាល​ស្ត្រី​ម្នាក់​ស្លាប់​នោះ លោក​មិនទាន់មាន​វិធានការ​នៅឡើយ​ទេ ដោយ​លោក​កំពង់​ជាប់រវល់​កាកបាទក្រហមកម្ពុជា​ខេត្ត ចុះជួយ​ឧបត្ថម្ភ​គ្រួសារ​នៃ​សព​និង​ជា​ថវិកា​សម្ភារ​:​មួយចំនួនធំ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ផងដែរ​។​

​សូមបញ្ជាក់ថា ស្ត្រី​សម្រាលកូន​បាន​មួយថ្ងៃ​ស្លាប់​នេះ​ជា​កូន​ដំបូង ប៉ុន្តែ​មិនគួរណា​ស្ត្រី​រងគ្រោះ​ទៅ​សម្រាលកូន​ដំបូង​មិន​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ បែរជា​ទៅ​ឲ្យ​ធ្ម​ប​បុរាណ​នៅក្នុង​ភូមិ​ឲ្យ​សម្រាលកូន​ទៅវិញ នេះ​ដោយ​ការខ្វះ​ឧបករណ៍​បច្ចេកទេស​គ្រប់គ្រាន់ ទើប​ធ្វើ​ឲ្យ​ស្ត្រី​រងគ្រោះ​បាត់បង់​អាយុជីវិត​ដោយនៅ​វ័យក្មេង​បែបនេះ​៕

 

 

855003084_248564 853240747_416371 853237665_416901 853437314_348739

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130