ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មន្ត្រី​ជំនាញ​ចុះ​រុះរើ​ស្លាក​យីហោ​អាជីវកម្ម​ជនជាតិចិនដែល​ប្រើប្រាស់​អក្ខរាវិរុទ្ធ​មិន​ត្រឹមត្រូវ​នៅ​ខេត្ត​ព្រះសីហនុ​

​ព្រះសីហនុ ៖ មន្ត្រី​ជំនាញ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្មីៗ​នេះ បាន​ចុះ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​រុះរើ​ស្លាក​យីហោ​អាជីវកម្ម​ជនជាតិ​ចិន​ចំនួន​ពីរ​ទីតាំង ដែល​កន្លែង​ទី​១ គឺជា​ហាង​លក់​សម្លៀកបំពាក់ ឈ្មោះថា «​ក្មេងស្រី​ជនជាតិ​ចិន​» និង​កន្លែង​ទី​២ គឺជា​ហាង​លក់​ម្ហូប ឈ្មោះថា «​តូប​លក់​សាច់​កម្ពុជា​» ជាដើម ។​

​មន្ត្រី​ជំនាញ​បញ្ជាក់ថា ការចុះ​ទម្លាក់​ស្លាក​យីហោ​អាជីវកម្ម​ខាងលើ បានធ្វើ​ឡើង​បន្ទាប់ពី​សាធារណជន​បានធ្វើ​ការរិះគន់ ចំពោះ​ការប្រើប្រាស់​អក្ខរាវិរុទ្ធ​ខ្មែរ​មិន​ត្រឹមត្រូវ ពី​សំណាក់​ជនជាតិ​ចិន ដែលជា​ម្ចាស់​ទីតាំង​អាជីវកម្ម​ខាងលើ និង​បាន​ពិនិត្យឃើញថា​ហាង​ទាំងពីរ​នេះ ពុំបាន​សុំច្បាប់​អនុញ្ញាត​ប្រកប​អាជីវកម្ម ពី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​ច្បាប់​អនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀតឡើយ​។​

​ប៉ុន្តែ​មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ណែនាំ និង​ពន្យល់​ជនជាតិ​ចិន​ម្ចាស់​ហាង អំពី​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម ច្បាប់​ស្តីពី​ពាណិជ្ជ​នាម ព្រមទាំង​នីតិវិធី​ក្នុងការ​ស្នើសុំ​នាម​ករ​ណ៍​ផ្លូវការ​សម្រាប់​អាជីវកម្ម ឬ ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា ៕

 

5cea726b07aa6 5cea726b3419c 5cea726b1aca0

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130