ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ក្រុង ស្រុក ខេត្ត អាណត្តិ​ទី​៣​ប្រព្រឹត្តទៅ​យ៉ាង​រលូន​គ្មាន​អំពើ​ហឹ​ង្សា​

​ខេត្តបន្ទាយមានជ័យ ៖ បរិយាកាស​និង​អាកាសធាតុ​ល្អ ក្នុងពេល​ដំណើរ​ប្រព្រឹត្តទៅ នៃ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា រាជធានី ខេត្ត និង​ស្រុក ក្រុង ខណ្ឌ នៅ ខេត្តបន្ទាយមានជ័យ​នៅ​មណ្ឌលបោះឆ្នោត​៩​មណ្ឌល នៃ​ស្រុក​ក្រុង​ទាំង​៩​នៅ​ខេត្តបន្ទាយមានជ័យ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៦​ខែឧសភា​ឆ្នាំ​២០១៩ កន្លងមក​។​

​អង្គ​បោះឆ្នោត​ទៅ​បោះ​បាន​ចេញទៅ​បោះឆ្នោត​តាំងពី​ម៉ោង​៧​ព្រឹក ហើយ​បញ្ចប់​នៅមុន​ម៉ោង​៩​ព្រឹក​ថ្ងៃ​ដដែល​។ ជា​បន្ត​មន្ត្រី​ការិយាល័យ​បោះឆ្នោត​ត្រូវ​រាប់​សន្លឹកឆ្នោត ក្រោម​ការឃ្លាំមើល​ពី​អ្នកសង្កេតការណ៍​មកពី​គណបក្សនយោបាយ​នានា​។​

​លោក ហែម យី​ធាង អនុប្រធាន​គណៈកម្មកា​រ​រៀបចំ​ការបោះឆ្នោត​ខេ​ត្ត​បន្ទាយមានជ័យ ប្រាប់​ថ្ងៃទី​២៦​ខែឧសភា ថា​៖​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា រាជធានី ខេត្ត និង​ស្រុក ក្រុង ខណ្ឌ នៅ ខេត្តបន្ទាយមានជ័យ​មាន​មណ្ឌលបោះឆ្នោត​៩​មណ្ឌល នៃ​ក្នុងស្រុក​ក្រុង​ទាំង​៩​របស់​ខេត្តបន្ទាយមានជ័យ​។​លោក​បាន​បន្តថា ជាទី​ទៅ​បរិយាកាស អាកាសធាតុ និង​ការអនុវត្តន៍​តាម​និតិ​វិធី​បោះឆ្នោត​បាន​ដំណើរការ​ទៅ​រលូន​ដូច​ការគ្រោងទុក ។ ហើយ​គ្មាន​បាតុភាព​ឬ​ឧ​ប​ទ្ទ​ហេតុអ្វី​កើតឡើង​ដែរ ។​

​សូមបញ្ជាក់ថា ការបោះឆ្នោត​អសាកល​នេះ នៅ​ខេត្តបន្ទាយមានជ័យ​មាន​អង្គ​បោះឆ្នោត​ចំនួន​៥១៥​នាក់ ដែលជា​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ទាំង​៦៥ នៃ​៩​ស្រុក​ក្រុង​របស់​ខេត្តបន្ទាយមានជ័យ​។ ឯ គណបក្សនយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​យក​អាសនៈ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​និង​ស្រុក ក្រុង ក្នុង​ខេត្ត​បន្ទាយ​មា​ន័យ​មាន​៥​គណបក្ស​រួមមានៈ ១-​គណបក្ស​ប្រជាជន​កម្ពុជា​។ ២- គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ។​៣- គណបក្ស​ខ្មែរ​រួបរួម​ជាតិ ។​៤- គណបក្ស​ឆន្ទៈ​ខ្មែរ និង​៥- គណបក្ស​សញ្ជាតិ​កម្ពុជា​។​
​ចំពោះ​យុទ្ធនា​ការឃោសនា​រកស​ម្លេ​ង​ឆ្នោត​មាន​រយៈពេល​៨​ថ្ងៃ ចាប់ផ្តើម​នៅ​ថ្ងៃទី​១៧​រហូតដល់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩ កន្លងមកនេះ គណបក្ស​នានា បានធ្វើ​យុទ្ធនាការ​រៀងខ្លួន នៅតាម​គោលដៅ​នានា​ក្នុង​បរិយាកាស​សេរី​។ ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា​បានធ្វើ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំជាងគេ ។​

​ដល់​ថ្ងៃ​បោះឆ្នោត​នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ បាន​ប្រព្រឹត្តទៅ​ដូច​ការគ្រោងទុក​ក្រោម​កិច្ចការពារ​សន្តិសុខ​សណ្តាប់ធ្នាប​ពី​សមត្ថកិច្ច ក៏ដូចជា​ការឃ្លាំមើល​ពី​អ្នក​អង្កេត​ការណ៍​ជាតិ​និង​គណបក្សនយោបាយ ។​
​លោក​រ៉េ​ន រើ​ក អង្គ​បោះឆ្នោត​ម្នាក់​មកពី​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​ដែល​ទៅ​បោះឆ្នោត​នៅ​កា​រោ​យា​ល័យ​០០០៦ សាលា​គរុកោសល្យ​និង​បិ​ក្រឹត្យ​ការ​ខេត្តបន្ទាយមានជ័យ នា​សង្កាត់​ព្រះ​ពន្លា​ប្រាប់​ថ្ងៃទី​២៦​ខែឧសភា​ថា ៖​លោក​បាន​បំពេញ​កត​ព្វ​កិច្ច​និង​សិទ្ធិ​បោះឆ្នោត​អសាកល​នេះ ហើយ​សង្ឃឹមថា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ក្រុង និង​ខេត្ត ដែល​ជាប់​ថ្មី​នឹង​បន្ត​សហការ​ធ្វើការ​ជាមួយ​ឃុំ​សង្កាត់ ក៏​ដូច​ផ្តល់​សេវា​ដល់​ពលរដ្ឋ​និង​ការអភិវឌ្ឍន៍​៕

IMG_2413 IMG_2418 IMG_2421 (1) IMG_2444 IMG_2445

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130