ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រធាន​ក្លិប Man City ៖ គូប្រជែង​មួយចំនួន​ច្រណែន​នឹង​ភាពជោគជ័យ​របស់​ក្លិប​

​កីឡា ៖ ប្រធាន​ក្លិប Manchester City លោក Khaldoon Al Mubarak បាន​និយាយថា​គូប្រជែង​របស់​ពួកគេ​មួយចំនួន​មាន​ភាព​ច្រណែន​នឹង​ភាពជោគជ័យ​របស់​ក្លិប​។​នេះ​បើ​យោងតាម​ប្រភពពី BBC ។​

Man City បាន​ក្លាយជា​ក្លិប​ដំបូងបង្អស់​នៅ​អង់គ្លេស ដែល​បានឈ្នះ​ពាន​ធំៗ​ក្នុងស្រុក​ចំនួន ៣ ក្នុង​មួយ​រដូវ​កាល (Domestic Treble) នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អង់គ្លេស​រួមមាន ពាន EFL Cup ពាន FA Cup និង​ជើងឯក English Premier League​។ ប៉ុន្តែ​ជាមួយ​សមិទ្ធផល​នេះ​ត្រូវបាន​អមដោយ​ការរិះគន់​មួយចំនួន​ទៅលើ​ទឹកប្រាក់​ដែល​ត្រូវ​ចំណាយ​ដើម្បី​ធ្វើឱ្យ​ក្រុម​របស់លោក Pep Guardiola ទទួលជោគជ័យ​។​

​ទោះជា​យ៉ាងណាក៏ដោយ​នៅក្នុង​ការវាយតម្លៃ​ប្រចាំឆ្នាំ​លោក Khaldoon Al Mubarak បាន​លើ​ឡើង​ថា លោក​នឹងមិន​ទទួល​ការ​បង្វែរ​យុទ្ធសាស្ត្រ​ទៅលើ​ការសម្រេចចិត្ត​វិនិយោគ​ឡើយ​។ ចំណុច​នេះ លោក Mubarak បាន​បន្ថែមថា​៖ “​នៅពេលដែល​ក្លិប​ចាប់ផ្តើម​ជោគជ័យ វា​នឹង​លេចចេញ​នូវ​អាការ​ម្យ៉ាងដែ​លអាច​និយាយបានថា​ជាការ​ច្រណែន​។ វា​មិន​ងាយស្រួល​ទេ​សម្រាប់​ការប្រកួតប្រជែង​របស់​យើង​។ ប៉ុន្តែ​ការពិត Man City មិនបាន​ទិញ​កីឡាករ​ថ្លៃៗ​បំផុត​ដូច​ក្លិប​ផ្សេងៗ​នៅ Premier League ឡើយ​។ ពួកយើង​មិនមាន​កីឡាករ​ថ្លៃ​បំផុត​នៅ Premier League ឬក៏​អ្នកចាំទី​ថ្លៃ​បំផុត (Kepa Arrizabalaga) ហើយក៏​គ្មាន​ខ្សែប្រយុទ្ធ​ថ្លៃ​បំផុត​នៅ Premier League(Lukaku) ដែរ​”​។​

​យ៉ាងណាមិញ ការរិះគន់​ទៅលើ​ការចំណាយ​របស់​ក្លិប Man City នេះ បាន​បន្ត​កើតឡើង​សាជាថ្មី​ម្តងទៀត បន្ទាប់ពី​ស្ថាប័ន​វិន័យ​របស់ UEFA បាន​ចោទប្រកាន់ថា Man City បាន​បំពាន​ទៅលើ​ច្បាប់​ហិរញ្ញវត្ថុ (Financial Fair Play – FFP) ខណៈដែល​ក្លិប Man City បាន​បដិសេធ​រឿងនេះ​៕

_107117093_gettyimages-955349562

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130