ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

វគ្គ​ជម្រុះ World Cup ជុំ​ដំបូង​ជើង​ទី​២រវាង​កម្ពុជា និង​ប៉ា​គី​ស្ថាន អាចធ្វើ​នៅ​កាតា

​កីឡា ៖ ការប្រកួត​ជម្រុះ FIFA 2022 FIFA World Cup Qualifiers ជុំ​ដំបូង​ជើង​ទី​២ រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ប៉ា​គី​ស្ថាន​ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​ឡើង​នៅក្នុង​ទីក្រុង​ដូ​ហា ប្រទេស​កាតា​។​

​យោងតាម​របាយការណ៍​ចេញពី​ប្រទេស​ប៉ា​គី​ស្ថាន បាន​ឲ្យ​ដឹង FIFA បាន​យល់​ព្រមឱ្យ​ការប្រកួត​នេះ​ធ្វើឡើង​នៅ​ទីកន្លែង​មួយ​នៅក្នុង​ប្រទេស​កាតា​ដែលជា​កន្លែង​ធ្វើជា​ម្ចាស់ផ្ទះ FIFA World Cup 2022 ខាងមុខនេះ​។​

​អ្នកនាំពាក្យ​របស់ FIFA បាន​និយាយថា​: «​យើង​អាច​បញ្ជាក់​ពី​ទីលាន​សម្រាប់​ការប្រកួត​ដែល​ត្រូវបាន​អនុម័ត​ដោយ FIFA »​។ ការប្រកួត​ជើង​ទី ១​នឹងត្រូវ​រៀបចំឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​របស់​កម្ពុជា​នៅ​ថ្ងៃទី ៦ ខែមិថុនា​ខាងមុខ​ដោយ​ជើង​ទី ២ គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី ១១ ខែមិថុនា​។​

យោងតាម​ប្រភព​ដដែល ទីតាំង​សម្រាប់​ប៉ា​គី​ស្ថាន​ទទួល​កម្ពុជា​ក្នុង​ជើង​ទី​២​គឺ​នៅ​កីឡដ្ឋាន Hamad bin Khalifa ដែលមាន​ចំណុះ​១២,០០០​នាក់ និង​ជា​ផ្ទះ​របស់​ក្រុម Al-Ahli និង Al-Sailiya​។​

​ក្រុម​ដែល​ទទួល​ជ័យជម្នះ​ទាំង​២​ជើង​នឹងមាន​សិទ្ធិ​ចូលរួម​ក្នុង​ជុំ​ទី​២​នៃ​ការប្រកួត World Cup និង​វគ្គ​ជម្រុះ​រួមគ្នា​ក្នុង​ព្រឹត្តិការណ៍ AFF Asian Cup ឆ្នាំ 2023 ដែល​នឹង​ចាប់ផ្តើម​នៅក្នុង​ខែកញ្ញា​ឆ្នាំនេះ​។​

​គួរ​បញ្ជាក់ថា កម្ពុជា​ដែល​ដឹកនាំ​លោក Keisuke Honda និង​ជំនួយ​សញ្ជាតិ​អា​ហ្ស​ង់​ទីន Felix Dalma ដែល​បច្ចុប្បន្ន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១៧៣ របស់ FIFA ខណៈ ប៉ា​គី​ស្ថាន​ស្ថិតនៅ​លំដាប់​ទី ២០០ ពីក្រោយ​ស្រីលង្កា​៕

Capture1

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130