ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គ្រោះ​រញ្ជួយ​ដី​កម្រិត​៨.០​រ៉ិ​ច​ទ័​រ​វាយប្រហារ​ប្រទេស​ប៉េ​រូ​

​ប៉េ​រូ ៖ អាជ្ញាធរ​បាន​និយាយថា ការរញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​កម្រិត​៨.០​រ៉ិ​ច​ទ័​របា​ន​វាយប្រហារ​ភាគ​ខាងជើង​ប្រទេស​ប៉េ​រូ​កាលពី​ថ្ងៃអាទិត្យ​ដោយបាន​សម្លាប់​មនុស្សម្នា​ក់​ហើយ​១៨​នាក់​ទៀត​រងរបួស​ខ​ណៈ​ការ​ភ័យ​តក់ស្លុត​បាន​រាលដាល​ទៅដល់​ប្រទេស​អេ​ក្វា​ឌ័​រ​ដែល​ស្ថិតនៅ​ជិតខាង​។​

​លោក Hugo Araujo ចៅហ្វាយក្រុង Yurimaguas ដែល​ស្ថិតនៅ​ជិត​ចំណុច​រញ្ជួយ​បាន​និយាយថា “​មានផ្ទះ​ចាស់ៗ​ជាច្រើន​បាន​ដួលរលំ​បន្ទាប់ពី​ការរញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​នេះ​”​។​ការរញ្ជួយ​ដី​នេះ​បាន​វាយប្រហារ​តំបន់​ដែលមាន​ប្រជាជន​រស់នៅ​តិចតួច​នៃ​តំបន់​អាង​ទន្លេ​អា​ម៉ា​ហ្សូ​ន​របស់​ប្រទេស​ប៉េ​រូ​។ នៅក្នុង​ទីក្រុង Lima និង​ទីក្រុង​ផ្សេងៗ​ទៀត អ្នកស្រុក​ភ័យខ្លាច​បានចេញ​មក​តាម​ផ្លូវ​។​

​អ្នកសម្របសម្រួល​ការ​ពារ​ស៊ីវិល​របស់​ប្រទេស​ប៉េ​រូ​លោក Ricardo Seijas បាន​ប្រាប់​វិទ្យុ RPP ថា បុរស​ម្នាក់​ត្រូវបាន​សម្លាប់​ដោយសារ​ផ្ទះ​របស់គាត់​បាក់​សង្កត់​លើ​ក្នុង​ទីក្រុង Cajamarca​។​ជនរងគ្រោះ​អាយុ​៤៨​ឆ្នាំឈ្មោះ Danilo Munoz បាន​ដេកលក់​នៅពេល​ការរញ្ជួយ​ដី​កើតឡើង​នៅ​ម៉ោង ២​និង​៤១​នាទី​ទាបភ្លឺ​។​

​លោក Seijas បាន​និយាយថា មនុស្ស​ចំនួន​១១​នាក់​បាន​រងរបួស​នៅក្នុង​ប្រទេស​ប៉េ​រូ​។ ទន្ទឹម​នោះ អនុ​ប្រធានាធិបតី​ប្រទេស​អេ​ក្វា​ឌ័​រលោក Otto Sonnenholzner បាន​និយាយថា មនុស្ស​ចំនួន​៧​នាក់​បន្ថែមទៀត​បានរ​ងរ​បួស​នៅក្នុង​ប្រទេស​របស់លោក​។​

​ប្រធានាធិបតី​បេ​រ៉ូ​លោក Martin Vizcarra បាន​និយាយថា ការរញ្ជួយ​នេះ​បាន​រាំងស្ទះ​ផ្លូវថ្នល់ បំផ្លាញ​ស្ពាន​និង​ផ្តួលរំលំ​ផ្ទះសម្បែង​។ លោក​បន្ថែមថា វា​ជាការ​រញ្ជួយ​ដ៏​ខ្លាំងក្លា​បំផុត​ដែល​វាយប្រហារ​ប្រទេស​នេះ​ក្នុង​រយៈពេល​១២​ឆ្នាំ​ចុងក្រោយ​។​
​ក្រុម​អង្កេត​ភូមិសាស្ត្រ​អាមេរិក (USGS) និង​ក្រុម​ជីវ​ភូមិសាស្ត្រ​ប៉េ​រូ​បាន​និយាយថា​ការ រញ្ជួយ​ដី​នេះ​មាន​កម្រិត​៨.០​រ៉ិ​ច​ទ័​រហើយ​វា​មាន​រយៈពេល​ជាង​ពីរ​នាទី​។​USGS បានដាក់​ការរញ្ជួយ​នេះ​នៅ​ជម្រៅ​១១០​គីឡូម៉ែត្រ​ប៉ុន្តែ​វិទ្យាស្ថាន​ជីវ​ភូមិសាស្ត្រ​ប៉េ​រូ​បាន​និយាយថា វា​មាន​ជម្រៅ​១៤១​គីឡូម៉ែត្រ​៕

peruAP_19146679164713

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130