ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ចោរកម្ម​

​ភ្នំពេញ ៖​ជនសង្ស័យ​ម្នាក់ ដែល​បាន​លួច​យក​កាបូប​លុយ​គេ​ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​​ថ្ងៃទី​២៦ ខែ​សភា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ក្នុង​ផ្សារ​ម៉ាក្រូ ផ្លូវ​១០០៣ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ ម្នាក់​ចំណោម​ក្ស​ពួក​ចំនួន​៣​នាក់ ដែល​បាន​ធ្វេ​ី​សកម​ម​ភា​លួច​ការ​បូ​ប​លុយ​រួច​គេចខ្លួនបាត់​០២​នាក់ នោះ​មានឈ្មោះ នង ចាន់ណា ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​អណ្តូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ ។

​ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់ការ​បូ​ប​លុយ​នោះ​ឈ្មោះ ឈួ បូរិទ្ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នគរបាល ស្នាក់​នៅផ្ទះ​លេខ​៣១​បេ ផ្លូវ​២៤ សង្កាត់​ប្រាំង​ចំរេះ​១ ខណ្ឌ​ឬ​ស្សី​កែវ ។​​វត្ថុតាង​ជំនាញ​ដកហូត​បាន​នៅពេល​ឃាត់ខ្លួន​រួមមាន ៖ កាបូបស្ពាយ​០១ , កាបូបដៃ​០១ , លុយ​២០០​ដុល្លា​សាំង​ហ្គា​ពួរ (​ប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ​)​។

​ប្រភព​ដដែល​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​បើកឡាន​ចេញពីផ្ទះ មក​ផ្សារ​ម៉ាក្រូ​រក​ទិញ​សម្ភារៈ ពេល​ជនរងគ្រោះ​កំពុង​ដើរ​ទិញ​សម្ភារៈ​ក្នុង​ផ្សារ ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​០៣​នាក់​ជា​ស្រី មក​ជិ​ក​ជនរងគ្រោះ​រួច​ធ្វើ​សកម្មភាព​លួច​យក​កាបូបស្ពាយ​របស់​ជនរ​ង​គ្រោះ បាន​រួច​ជនសង្ស័យ​បំ​រ៉ុង​គេចខ្លួន​តែ​ត្រូវ​ជនរងគ្រោះ​ឃើញ បាន​ស្រែក​ឆោឡោ​ថា​ចោរៗ រួច​ចាប់បាន​ជនសង្ស័យ​ឈ្មោះ នង ចាន់ណា ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុ​ស្កិ៍​ភ្នំពេញ​ថ្មី​ធ្វើការ​សាកសួរ ហើយ​ជនរងគ្រោះ​បានដាក់​ពាក់​បណ្តឹង​ចោទប្រកាន់​ជនសង្ស័យ​តែម្តង ចំណែក​បក្សពួក​ជនសង្ស័យ ឈ្មោះ ស្រី​នាង និង​ឈ្មោះ យ៉ា បានគេច​ខ្លួន ។

​បច្ចុប្បន្ន ជនសង្ស័យ​ខាង​លេ​ី​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​និតិ​វិធី ៕

 

853503920_315684

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130