ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បើករថយន្ត​លឿន​ដូច​ហោះ​ធ្លាក់​ស្រះ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​

​ខេត្តបន្ទាយមានជ័យ ៖ មាន​គ្រោះថ្នាក់​ចរាច​ណ៍ បាន​កើតឡើង​រវាងរ​ថ​យន្ត​បើក​លឿន​ដូច​ហោះ​ដល់​ផ្លូវ​កោង​យក​ចង្កូត​មិនបាន​ហោះ​ទៅ​ធ្លាក់​មាត់​ស្រះ​ជិត​ចិញ្ចើមផ្លូវ​បណ្តាល​ឲ្យ​អ្នកបើក​ស្លាប់​នៅក្នុង​រថយន្ត​នៅវេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ មុខ​វត្ត ប្រាសាទសំរោង ភូមិ​តេ​ជោ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

​ប្រជា​ការពារ​ភូមិ​តេ​យោ​ភ្នំ​ឆ័​ត្រ​បាន​ប្រាប់​អ្នកយក​ព័​ត៍​មាន​ឲ្យ​ដឹងថា​អ្នកបើករថយន្ត​ស្លាប់​មានឈ្មោះ សោម សុ​ភី អាយុ​៥០​ឆ្នាំ ជា​យោធា​មាន​ឋា​នះ​ជា​អនុសេនីយ៍ឯក នាយរង​ការិយាល័យ​ប្រតិបត្តិការ​សឹក​សេនាធិការដ្ឋាន​អន្តរាគមន៍ រស់​ម្តុំ​ផ្សារ​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​ប្រជា​ការពារ​ភូមិ​តេ​យោ​ភ្នំ​ឆ័​ត្រ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​នៅមុន​ពេល​កើតហេតុ​នោះគេ​បានឃើញ​រថយន្ត​កាមរី​ឆ្លាម ព៍​ណស ពាក់​ស្លាក​លេខ សៀមរាប 2A 7316 បើក​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លើ​ន​បើក​ដូច​ហោះ​លុះ​បើក​មកដល់​ចំណុចកើតហេតុ​ដោយសារ​មិន​ស្គាល់​ភូមិសាស្ត្រ​ថា​នៅខាងមុខ​មាន​ផ្លូវ​កោង​យក​ចង្កូត​មិនទាន់​ក៍​ហោះ​ទៅ​ធ្លាប់​នៅ​ស្នាមភ្លោះ​មាត់​ផ្លូវ​ជិត​ស្រះ​ទឹក​ឡើង​រួញ​បណ្តាល​ឲ្យ​អ្នកបើក​ស្លាប់​នៅក្នុង​រថយន្ត​តែម្តង​។​

​ក្រោយពី​កើតហេតុ​ហើយ​មាន​ប្រជាពលរដ្ឋ​មកជួយ​យក​សព​ចេញពីរ​ច​យន្ត​ហើយ​បាន​ទូរស័ព្ទ​ហៅ​ប្រពន្ធ​មក​យក​សព​យកទៅ​តំគល់ទុក​នៅ​វត្ត​ស្វាយ​ចាស់​ដើម្បី​រៀប​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ចំ ណែ​ក​រថយន្ត​សមត្ថកិច្ច​អូស​យកមក​រក្សាទុក​នៅ​អធិការ​ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​៕

IMG_2597 IMG_2600 IMG_2601

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130