ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ទស្សនៈ​ពលរដ្ឋ ៖ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ស ថេត សកម្មភាព​ចោរលួច​ចោរប្លន់​រួមទាំង​គ្រឿងញៀន កំរើក​ឡើងវិញ​

​រាជធានី​ភ្នំពេញ ៖ សាធារណជន​បានធ្វើការ​កត់សម្គាល់ថា បច្ចុប្បន្ននេះ​សកម្មភាព​ចោរលួច ចោរប្លន់ រួមទាំង​សកម្មភាព​គ្រឿងញៀន​នៅក្នុង​រាជធានី​ភ្នំពេញ ហាក់ដូចជា​កំរើក​ឡើងវិញ​គួរ​ឲ្យ​ព្រួយ បារម្ភ ។ ប៉ុន្តែ​សកម្មភាព​បង្ក្រាប​អំពើ​អសកម្ម​ក្នុងសង្គម​ទាំងនោះ​ពី​កម្លាំង​សមត្ថកិច្ច​ហាក់ដូចជា នៅមានកំរិត​ផងដែរ ។ តើ​វា​ជាការ​សាកល្បង​សមត្ថភាព​លោក ស ថេត ឬ​យ៉ាងម៉េច ។ នេះ​បើ​យោង​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ។​
​ ​
​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ បានធ្វើការ​ប្រៀបធៀប​ថា អំឡុង​នៃ​ការគ្រប់គ្រង​របស់ លោក ជួន សុវណ្ណ អតីត​ស្នងការ​រាជធានី​ភ្នំពេញ សកម្មភាព​ចោរលួច ចោរប្លន់ រួមទាំង​គ្រឿង ញៀន ហាក់ដូចជា​មានការ​ថយចុះ​យ៉ាងខ្លាំង សំខាន់​ឆ្នាំ​ចុងក្រោយ​នៃ​ការដឹកនាំ​របស់លោក ជួន សុវណ្ណ សកម្មភាព​អសកម្ម​ខាងលើ​គឺ​ចុះថយ​យ៉ាងខ្លាំង​តែម្តង ។​
​ ​
​ប៉ុន្តែ​ក្រោយ​ការផ្លាស់ប្តូរ​តំណែង​ស្នងការ​រាជធានី​ភ្នំពេញ ដោយ​ប្តូរ​ពី​លោក ជួន សុវណ្ណ មក​លោក ស ថេត ក៏​ស្រាប់តែ​សកម្មភាព​ចោរលួច ចោរប្លន់ ក្រុម​គ្រឿងញៀន បាន​ផ្ទុះ​ឡើងវិញ តែ​ក្នុង​រយៈពេល​ខ្លី​បំផុត ។​
​ ​
​ប្រជាពលរដ្ឋ​បាន​លើកឡើងថា បច្ចុប្បន្ននេះ​សកម្មភាព​របស់​ក្រុមចោរ​ទាំង​លួច​ទាំង​ប្លន់ គឺ​កើតមាន​រាល់​យប់​ជួនកាល​ពេល​ថ្ងៃ​ថែមទៀត ហើយ​ពុំមាន​យប់​ឬ​ថ្ងៃ​ណាមួយ​ដែល​គ្មាន​សកម្ម ភាព​ចោរលួច ចោរប្លន់​នោះទេ ។ បើ​គេ​មិន​ជឿ​ទេ​ស្តាប់​វិទ្យុ ABC ( 107.5MHZ ) ទៅនឹង​ដឹង​ភ្លាមៗ នូវ​សកម្មភាព​អសកម្ម​ទាំងអស់នោះ ។​
​ ​
​ចំណែក​សកម្មភាព​គ្រឿងញៀន សំខាន់​អ្នក​សេព​គ្រឿងញៀន ( អ្នក​បែក​ថ្នាំ ) ក្នុង​រាជធានី ភ្នំពេញ ខណដែល​ពេលមុន​នេះ​មាន​សភាព​ស្ងប់ស្ងាត់ ឬ​អាច​និយាយថា បាត់​មុខ​ពួកគេ​ដើរ​តាម ផ្លូវ​រំខាន​ដល់​សន្តិសុខ​ទូទៅ ឥឡូវនេះ​ស្រាប់តែ​ពួក​នោះបាន​ចេញមុខ​មកវិញ ហើយ​ដើរ​ព្រោង ព្រាត​តាមផ្លូវ​សាធារណ​គ្រប់​ច្រកល្ហក​ដោយ​មិន​រអែង​នឹង​សកម​ត្ថ​កិច្ច​អ្វី​ទាំងអស់ ។​
​ ​
​ប្រជាពលរដ្ឋ​បាន​តាំង​ជា​សំណួរ​ថា តើ​ការវិលត្រឡប់​នៃ​ស្ថាន​ភាពអាក្រក់​ទាំងអស់នោះ បណ្តាលមកពី​មូលហេតុ​អ្វី​? មកពី​ស្ថានភាព​នយោបាយ​? សេដ្ឋកិច្ច​? សិ​ល​ធម៌​សង្គម​ចុះខ្សោយ ឬ​សមត្ថភាព​របស់​សមត្ថ​កិច្ច​គ្រប់ផ្នែក​នៅមានកម្រិត ឬ អសកម្ម​ការងារ​…..? គ្មាន​អ្នកណា​អាច ឆ្លើយ​បានទេ ព្រោះថា រចនាសម្ព័ន្ធ​គ្រប់គ្រង​រដ្ឋ​មាន​គ្រប់គ្រាន់​តាំងពី​ថ្នាក់លើ រហូត​មូលដ្ឋាន ហើយ​មាន​តួនាទី​ភារកិច្ច​រៀងៗ ខ្លួន ។ ទន្ទឹម​នោះ​អ្នក​ចង់​កាន់កាប់​អំណាច​ក៏​ប្រឹងប្រែង​តាម​គ្រប់ រូបភាព គ្រប់​វិធី ដើម្បី​ឡើងបុណ្យ​ឡើង​ស​ក្កិ ដើម្បី​បង្ហាញ​សាធារណជន​ថា ខ្លួន​ជា​អ្នកមាន អំណាច​ធំ​នៅ​តំបន់​នេះ​។ ប៉ុន្តែ​សម្រាប់​ការងារ​របស់​ពួកគេ​យ៉ាងម៉េច​ដែរ​? ត្រូវធ្វើ​ឲ្យ​ពេញដៃ​ពេញ ជើង ដើម្បី​បំរើ​ប្រជាពលរដ្ឋ​? ឬក៏​បង្ហាញ​តែ​សាច់ដុំ​ឲ្យ​ប្រជាពលរដ្ឋ​កោតសរសើរ​ឬក៏​ឲ្យ​ប្រជា​ពល រដ្ឋ​ខ្លាច​, ចំណែក​ការងារ​ទៅខាង​លើ​គឺ​រាយការណ៍​យក​ល្អ អែបអប លូន​ក្រាប ដើម្បី​តែ​រក្សា តំណែង​? ។​
​ ​
​ប៉ុន្តែ​បញ្ហា​ទាំងអស់នោះ​មានតែ​អ្នកមាន​បុណ្យ​ស​ក្កិ​មានអំណាច​ប៉ុណ្ណោះ ទើប​ឆ្លើយបាន​។ ចំណែក​ប្រជាពលរដ្ឋ​គ្រាន់តែ​មើលឃើញ​នូវ​ស្ថានភាព​សន្តិសុខ​ដូច​លើកឡើង​ខាងលើ​ប៉ុណ្ណោះ ។ ហេតុអ្វី​ក៏​សកម្មភាព​ចោរលួច ចោរប្លន់ ពួក​គ្រឿងញៀន​កក្រើក​ឡើងវិញ​ក្នុង​រជ្ជកាល​លោក ស ថេត កាន់កាប់​មុខតំណែង​ស្នងការ​រាជធានី​ភ្នំពេញ ខណដែល​រជ្ជកាល​លោក ជួន សុវណ្ណ វា​ហាក់ ដូចជា​ស្ងាប់​ស្ងាត់​គ្រាន់បើ​ក្នុង​មួយរយៈ​ពេល​ចុងក្រោយ ។​
​ ​
​សូមជម្រាបថា ខាងលើនេះ​គ្រាន់តែ​ជាការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការមើលឃើញ ជាក់ស្តែង​ប៉ុណ្ណោះ ហើយក៏​មិនមែន​លម្អៀង​ទៅខាង​ណា​ដែរ ។ ប៉ុន្តែ​ចំពោះមុខ​ស្ថានភាព​បែប នោះ ហើយ​ដើម្បី​ឆ្លើយតប​មតិ​ពលរដ្ឋ ហើយ​ធ្វើ​ឲ្យ​ពួកគាត់​ស្ងប់ចិត្ត​មាន​ទំនុកចិត្ត​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ក្នុង​រាជធានី​ភ្នំពេញ​គួរតែ​ពិនិត្យ មើល​ឡើងវិញ​ឲ្យ​ពិត​ប្រាកដថា តើ​ពលរដ្ឋ​លើកឡើង​ខាងលើនេះ ត្រឹមត្រូវ​ដែរឬទេ ? សំខាន់​លោក ស ថេត តែម្តង ៕

 

 

Capture

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130