ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរ​មិន​ភ្ញាក់ផ្អើល​ខណដែល​ការកាប់បំផ្លាញ​រួមទាំង​ជំនួញ​ឈើ​នៅ​តំបន់​ញ៉ា​ង​កំពុងតែ​កម្រើក​ឡើងវិញ​

​ខេត្តរតនគិរី ៖ តាម​ព័ត៌មាន​ដែល​ទទួលបាន ខណ​នេះ ក្រុម​ឈ្មួញ​ឈើ​នៅ​តំបន់​ញ៉ា​ង​កំពុងតែ​កម្រើក​ឡើងវិញ​ហើយ​ដែល​ក្រុម​ឈ្មួញ​បានធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​ពី​អ្នក​ដឹក​តាម​ម៉ូតូ ក្នុងភូមិ​សាស្ត្រ​ឃុំ​ញ៉ា​ង​ស្ថិតក្នុង​ភូមិ​ពុ​យ​តាម​បណ្តា​ភូមិ ផ្សេងៗ​ទៀត ។ ប៉ុន្តែ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តំបន់​ញ៉ា​ង​នោះ​នៅ​សម្ងំ​ចាំ​ទទួល​លាភ​សក្ការ​:​យ៉ាង​ត្រជាក់ចិត្ត បើទោះបីជា​លោក​អភិបាលខេត្ត​រតនគិរី បានដាក់​បទបញ្ជា​រាល់​ការប្រជុំ​គណៈ បញ្ជាការ​ឯកភាព​ខេត្ត​ឲ្យ​ទប់ស្កាត់​និង​បង្ក្រាប​រាល់​ការកាប់​និង​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​យ៉ាងណាក៏ដោយ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ញ៉ា​ង​បាន​ឲ្យ​ដឹងថា មាន​មេ​ឈ្មួញ​២​នាក់​កំពុងតែ​ធ្វើ​សកម្មភាព នៅ​ទីនោះ ម្នាក់​ជា​អ្នកមើលការខុសត្រូវ​និង​ជា​មេការ​ធំ​នៅ​តំបន់​ញ៉ា​ង​នោះ និង​មេ​ឈ្មួញ​ម្នាក់ ទៀត​ដែល​បាន​គេ​ស្គាល់​ឈ្មោះថា សេង ប្រណី ហៅ​ប្រុស ជា​អតីត​មេ​ជំនួញ​ឈើ​ដ៏​ល្បីឈ្មោះ​នៅ​ខេត្តសៀមរាប និង​ជា​អ្នកផ្តល់​លុយ​រត់ការ​សម្របសម្រួល​ផ្លូវ​គ្រប់យ៉ាង​។​

​ប្រភព​បាន​បន្តទៀតថា ក្រុម​ឈ្មួញ​ទាំង​២​នាក់​ខាងលើនេះ​បាន​ប្រើប្រាស់​រថយន្ត​ឡង់​គ្រី​ស័​រ កែច្នៃ​និង​គោយន្ត​កែច្នៃ​ជាច្រើន​គ្រឿង​សម្រាប់​ប្រើ​ជា​មធ្យោបាយ​ក្នុងការ​ដឹកជញ្ជូន​ឈើ​ទាំងយប់​ទាំង​ថ្ងៃ ដែល​ពួកគេ​បាន​ប្រមូល​ទិញ​ពី​ក្រុម​អ្នក​ដឹក​តាម​ម៉ូតូ​ត្រង់ចំណុច​ភូមិ​ពុ​យ​ឃុំ​ញ៉ា​ង ដែល​បាន​ចូល​កាប់​នៅក្នុង​ព្រៃ​សហគមន៍​ឃុំ​ញ៉ា​ង​និង​ក្នុងភូមិ​ដទៃទៀត ក្នុង​ឃុំ​ញ៉ា​ង​យក ទៅ​លក់​បន្ត​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ពាម​អូរ​សា​ថី “​ហៅ​ប៉ុស្តិ៍​ផា​តាម​” ។​

​ប្រភពពី​ប្រជាពលរដ្ឋ​ដាច់ដោយឡែក​មួយទៀត​បា​ន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​កំពុងតែ​ចរចា​ទិញ ព្រៃ​សហគមន៍​រាប់រយ​រាប់ពាន់​ហិកតា​នៅ​តំបន់​នោះ ដើម្បី​កាប់​យក​ឈើ​ដែល​នៅក្នុង​ព្រៃ សហគមន៍​ទាំងនោះ ដែល​សុទ្ធសឹង​ជា​ប្រភេទ​ឈើ​សុ​ក្រម​និង​ឈើ​ស្រឡៅ​សុទ្ធ ដែលមាន​មុខកាត់ ធំ​តូច​គ្រប់​ប្រភេទ​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ឃុំ​ញ៉ា​ង​និង​រង់ចាំ​មើលថា​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ស្រុក​អណ្តូង​មាស​នៅតែ​បណ្តែតបណ្តោយ​ឲ្យ​បទល្មើស​ព្រៃឈើ​នោះ​កើត​ទៅ​ឬក៏​មិន​ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​ទៅតាម​ការណែនាំ​របស់​អភិបាលខេត្ត​រតនគិរី​នោះ​ឬ​យ៉ាងណា ។​

​ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ ភ្នំពេញ​ថ្មី មិនទាន់​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ណាមួយ​ពី​ក្រុម​អាជ្ញាធរ និង​សមត្ថកិច្ច​ប្រចាំ​នៅ​ទីនោះ​បាន​នៅឡើយ​ទេ ។ ប៉ុន្តែ​មេកា​ឈ្មួញ​ឈើ​ម្នាក់​ដែល​អះអាងថា ឈ្មោះ អា​ប្រុស បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ពួកគាត់​ពិតជា​កំពុង​រកស៊ី​ឈើ​នៅ​តំបន់​នោះ​មែន តែ​អ្នកសារព័ត៌មាន​ចាំតែ​យកលុយ​ប្រចាំខែ​ទៅ ។ ចំណែក​អាជ្ញាធរ​រួមទាំង​សមត្ថកិច្ច​នៅ​តំបន់​នោះ​ពួកគេ​ទទួល​លុយ​ជា​កញ្ចប់​អស់ហើយ ៕

 

853508151_320987 855006458_255626 855006610_252937 853437388_356846

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130