ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កូរ៉េខាងជើង​ប្រារព្ធ​ព្រឹត្តិការណ៍ Mass Games តែ​លោក គីម មិន​ចាប់អារម្មណ៍​

​កូរ៉េខាងជើង ៖ អ្នក​សម្តែង​រាប់ម៉ឺន​នាក់​នៅ​ទីក្រុង​ព្យុងយ៉ាង​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Mass Games របស់​ប្រទេស​កូរ៉េខាងជើង​សម្រាប់​ឆ្នាំ​២០១៩​ប៉ុន្តែ​ការសម្តែង​នេះ​បានធ្វើ​ឲ្យ​មេដឹកនាំ​គីម​ជុង​អ៊ុន​មិន​ចាប់អារម្មណ៍​។​

“​ការសម្តែង​កាយសម្ព័ន្ធ​ដ៏​អស្ចារ្យ​និង​ការសម្តែង​សិល្បៈ​” គឺមាន​លក្ខណៈពិសេស​បូករួម​នឹង​ចំនួន​មនុស្ស​ដ៏​ធំ​សម្បើម​ដែល​ភាគច្រើន​គឺជា​និស្សិត​និង​ក្មេងៗ​សិស្សសាលា​។​នៅ​ពីក្រោយ​ពួកគេ ក្មេងៗ​រាប់ពាន់នាក់​បាន​បើក​ទំព័រ​សៀវភៅ​ពណ៌​ដើម្បី​បង្កើតជា​ផ្ទាំង​រូបភាព​ដ៏​ធំធេង នៅ​ទូទាំង​ផ្នែក​ម្ខាង​នៃ​ពហុកីឡាដ្ឋាន​។​ប៉ុន្តែ​លោក​គីម​ត្រូវបាន​គេ​ធ្វើ​ឲ្យ​ខកចិត្ត​ដោយ​ឈុត​សម្តែង​ដែលមាន​ចំណងជើង​ថា “The Land of the People”​។​

​ទីភ្នាក់ងារ​ព័ត៌មាន KCNA ផ្លូវការ​របស់​កូរ៉េខាងជើង​បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គា​រថា បន្ទាប់ពី​ការសម្តែង គាត់​បាន​ហៅ​អ្នកបង្កើត​ការសម្តែង​ហើយ​បាន​រិះគន់​ពួកគេ​យ៉ាងខ្លាំង​ចំពោះ​ស្មារតី​ខុស​នៃ​ការបង្កើត​និង​អាកប្បកិរិយា​ការងារ​មិន​ទទួលខុសត្រូវ​របស់​ពួកគេ​។​KCNA បាន​បន្ថែមថា ដោយ​កត់សម្គាល់ថា​សិល្បករ​មាន​កាតព្វកិច្ច​យ៉ាងសំខាន់​ក្នុង​ការកសាង​វប្បធម៌​សង្គមនិយម​នោះ​, លោក​គីម​បានកំណត់​ភារកិច្ច​សំខាន់ៗ​ដើម្បី​អនុវត្ត​គោលនយោបាយ​បដិវត្ត​របស់​គណបក្ស​លើ​អក្សរសិល្ប៍​និង​សិល្បៈ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ គេ​មិនដឹង​ច្បាស់​ទេ​ថា​តើ​អ្វីដែល​ធ្វើ​ឲ្យ​មេដឹកនាំ​រូបនេះ​ខឹង​ខ្លាំង​បែបនេះ​។​KCNA បាន​និយាយថា លោក​គីម​ត្រូវបាន​អមដំណើរ​ទៅកាន់​ការសម្តែង​នេះ​ដោយ​ភរិយា​របស់លោក​ឈ្មោះ Ri Sol Ju និង​ប្អូនស្រី​របស់លោក​ព្រមទាំង​ជំនួយការ​ជិតស្និទ្ធ​លោក Kim Yo Jong ផងដែរ​។​

​គួរ​បញ្ជាក់ថា នេះ​ជា​លើកដំបូង​ហើយ​ដែល KCNA លើកឡើង​ឈ្មោះ Kim Yo Jong ក្នុង​រយៈពេល​ជិត​២​ខែ​ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​ទីក្រុង​ហាណូយ​រវាង​លោក​គីម​ជុង​អ៊ុន​និង​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​ត្រូវ​បែកបាក់​កាលពី​ខែកុម្ភៈ​ដោយ​មិនបាន​ឈានដល់​កិច្ចព្រមព្រៀង​លើ​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​និង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ឡើយ​៕

-0 -1

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130