ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

និស្សិត​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

​ភ្នំពេញ ៖ និស្សិត​វ័យ​២០​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​ដោយ​គ្រោះ​ចរាចរណ៍​បង្កដោយ​រថ​យន្ត​សណ្តោង​រ៉ឺម៉ក បើក​បញ្ច្រាស​ផ្លូវ​បុក​ជាមួយ​ម៉ូតូ​សេ​១២៥ ហើយ​បុក​ពេញទំហឹង​កាលពី​វេលា​ម៉ោង​៤​និង ៣៥​នាទី​រសៀល​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៥៩៨ កែង​៣៣៧ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ក្រោយ​បង្កហេតុ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់ស្រមោល ។​

​ជនរងគ្រោះ​មានឈ្មោះ កន ពិសី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​និស្សិត មាន​ស្រុកកំណើត ឃុំ​ព្រះ​និ​ពា​ន្វ ស្រុក​គងពិសី ខេត្ត​កំពង​ស្ពឺ ។​

​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​មាន​ម៉ូតូ​សន្ដោង​រ៉​ម៉ក់​មួយគ្រឿង​បាន​បើកបរ បញ្ច្រាស​ផ្លូវ​ពី​ត្បូង​ទៅ​ជើង លើផ្លូវ ៥៩៨ មក​បុក​ពេញទំហឹង​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1FV-2720 បណ្ដាល​ឲ្យ​បុរស​ម្នាក់​បាន​ស្លាប់​នៅ​និង​កន្លែង​ភ្លាមៗ ហើយ​អ្នកបើក​ម៉ូតូ​កង់​បី​បាន​បើក​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង​៕

 

photo_2019-06-05_07-01-55 ៣៣៣៣៣៣៣៣៣៣៣៣៣៣៣៣ photo_2019-06-05_07-01-53

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130