ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្លាប់​៧​នាក់ និង​របួស​១៣​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃ​ម្សិលមិញ​

​រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៩​ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន​១១​លើក (​យប់​៤​លើក​) បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៧​នាក់ (​ស្រី​៣​នាក់​), របួសស្រាល​៤​នាក់ (​ស្រី​ម្នាក់​) និង​របួសធ្ងន់​៩​នាក់ (​ស្រី​ម្នាក់​)​។ នេះ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​១០​គ្រឿង​, រថយន្ត​តូច​៣​គ្រឿង​, រថយន្ត​ធំ​៤​គ្រឿង និង​យាន​ផ្សេងៗ​៤​គ្រឿង ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ៖ ល្បឿន​, មិន​គោរព​សិទ្ធ​, មិន​ប្រកាន់​ស្តាំ និង​កត្តា​អាកាសធាតុ​។​

​របាយការណ៍​បញ្ជាក់ថា រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៥៩​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​២៤​នាក់ របួសធ្ងន់​៤៩​នាក់ និង​របួសស្រាល​៣៤​នាក់​៕

photo_2019-06-03_21-49-13

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130