ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បក្សប្រឆាំង​ស៊ូដង់​បដិសេធ​ការចរចា​ក្នុង​គ្រា​មានការ​បង្ក្រាប​ដោយ​បង្ហូរឈាម​

​ស៊ូដង់ ៖ ក្រុម​អ្នកប្រឆាំង​នៅក្នុង​ប្រទេស​ស៊ូដង់​បាន​បដិសេធ​ចូលរួម​ក្នុង​កិច្ចចរចា​ជាមួយ​រដ្ឋាភិបាល យោធា​បច្ចុប្បន្ន ដោយ​សំអាងថា វា​ជា​កិច្ចចរចា​មិនអាច​ជឿទុកចិត្ត​បាន ខណៈ​មនុស្ស​១០០​នាក់​ហើយ​បាន​ស្លាប់​នៅក្នុង​ការអំពើហិង្សា​រវាង​យោធា និង​ក្រុមបាតុករ​។ នេះ​បើតាម​សារព័ត៌មាន BBC នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​

​ក្រុម​វេជ្ជបណ្ឌិត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមប្រឆាំង​កាលពី​ថ្ងៃ​ពុធ​បាន​និយាយថា យ៉ាងហោចណាស់​មនុស្ស​ចំនួន​១០០​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ដ៏​ហិង្សា​ពី​សំណាក់​អង្គភាព​ទាហាន​ប៉ា​រ៉ា​នៅក្នុង​រដ្ឋធានី​ខា​ទុំ គិត​ចាប់តាំងពី​ថ្ងៃ​ចន្ទ រហូតដល់ ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​។ ប៉ុន្តែ​រហូតមក​ទល់នឹង​ពេលនេះ ចំនួន​អ្នកស្លាប់​មិនទាន់​ចេញផ្សាយ​ជា​ផ្លូវការ​នៅឡើយ​ទេ រីឯ​ខាង​យោធា​ស៊ូដង់​ក៏បាន​អះអាង​ដែរ​ថា​អ្នកបង្ក​ចលាចល និង​ហិង្សា​មិនមែនជា​ក្រុមបាតុករ​ឡើយ តែ​គឺជា​ឧក្រិដ្ឋជន​។​

​សូមជម្រាបថា អំពើហិង្សា​នៅក្នុង​ប្រទេស​ស៊ូដង់​បាន​ផ្ទុះឡើង​ជាថ្មី​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ បន្ទាប់ពី យោធា និង​ក្រុមបាតុករ​ដែល​ទាមទារ​ឱ្យមាន​ការដឹកនាំ​ប្រទេស​ដោយ​រដ្ឋាភិបាល​ស៊ីវិល មានការ​ខ្វែង គំនិត​គ្នា​កាន់តែខ្លាំង​ជុំវិញ​អ្នកដឹកនាំ​រដ្ឋាភិបាលបណ្ដោះអាសន្ន បន្ទាប់ពី​ប្រធានាធិបតី លោក Omar al-Bashir ត្រូវបាន​ទម្លាក់​ពី​អំណាច​កាលពី​ខែមេសា កន្លងទៅ​៕

107232607_gettyimages-1147670660-1

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130