ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ហុ​ល្លង់ ប៉ះ ព័រ​ទុយ​ហ្គា​ល់ វគ្គ​ផ្ដាច់ព្រ័ត្រ Nations League ក្រោយ​ឈ្នះ​អង់គ្លេស​នៅ​ម៉ោង​បន្ថែម​

​កីឡា ៖ ក្រុម​ជម្រើសជាតិ​ហុ​ល្លង់ ឡើងទៅ​ប៉ះ​ម្ចាស់ផ្ទះ​ព័រ​ទុយ​ហ្គា​ល់ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Nations League ក្រោយ​យកឈ្នះ​អង់គ្លេស​នៅ​ម៉ោង​បន្ថែម​១៥​នាទី​២​ដង​កាលពី​យប់មិញ​។​

​សម្រាប់​ការប្រកួត​នៅ​តង់​ទី​១ អង់គ្លេស បានបង្ហាញ​ពី​ទម្រង់​លេង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ ដោយមាន​ឱកាស​វា​យស​ម្រុ​ង​លើ​ហុ​ល្លង់ រហូត​បាន​បាល់​ប៉េ​ណា​ល​ទី ធ្វើ​សម្រេច​ដោយ​កីឡាករ Marcus Rashford នៅ​នាទី​ទី​៣២ ។​ប៉ុន្តែ​នៅ​តង់​ទី​ពោលគឺ​នាទី​ទី​៧៣ ហូ​ល្លង់​បាន​វាយ​តាម​ស្មើ​វិញ​ដោយ​កីឡា​កត Matthijs de Ligt លទ្ធផល ១-១ នេះ​បាន​រក្សា​ដល់​ចប់​ការប្រកួត​។​

​ការប្រកួត​បាន​ឈានដល់​បន្ថែម​បន្ថែម​១៥​នាទី​២​ដង ហូ​ល្លង់ ហាក់ដូច​មានសំណាង​នៅពេល​កីឡាករ Kyle Walker ទាត់​ចូល​ទី​ខ្លួន​ឯក​នាទី​ទី​៩៧ និង​គ្រាប់​ចុងក្រោយ​ដោយ​កីឡាករ Quincy Promes នៅ​នាទី​ទី​១១៤​។​

​ដូច្នេះ​មានន័យថា ហុ​ល្លង់ ប៉ះ​ម្ចាស់ផ្ទះ​ព័រ​ទុយ​ហ្គា​ល់ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Nations League ដែល​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ​នាទី​ក្រុង Porto ហើយ អង់គ្លេស ប៉ះ​ស្វី​ស ប្រកួត​យក​លេខ​៣​ក៏​ធ្វើ​នៅ​ថ្ងៃ​ជាមួយគ្នា​ដែរ​៕

_107283198_gettyimages-1154151620

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130