ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រុម​គោព្រៃ​កម្ពុជា នឹង​ចាក​ចេញទៅ​ប្រទេស​កាតា​នៅ​ល្ងាច​នេះ​

​កីឡា ៖ ក្រោយ​ទទួល​ជ័យជម្នះ​២-០ លើ​ប៉ា​គី​ស្ថាន មន្ត្រី​សារព័ត៌មានរ បស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ឲ្យ​ដឹងថា ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹង​ចាក​ចេញពី​មាតុប្រទេស​នៅវេលា​ម៉ោង​៥:១៥ នាទី​ល្ងាច​នេះ​ដើម្បី​ហោះ​ឆ្ពោះទៅកាន់​កាតា សម្រាប់​ការប្រកួត​ជើង​ទី​២ នៃ​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ នៅ​ប្រទេស​កាតា (2022 FIFA World Cup qualification-AFC) ជាមួយ​ប៉ា​គី​ស្ថាន សារជាថ្មី ។​

​ប្រភព​ដដែល​ក៏បាន​បន្ថែម​ផងដែរ​ថា ក្រុម​គោព្រៃ​កម្ពុជា នឹង​ចំណាយពេល​ប្រហែល ៦​ម៉ោង​សម្រាប់​ការធ្វើដំណើរ ដោយ​គ្រោង​នឹង​ទៅដល់​ប្រទេស​មហាសេដ្ឋី​ប្រេង មួយ​នេះ​នៅវេលា​ម៉ោង ១១:១៥ យប់​ថ្ងៃ​ដដែល​។​

​សូមបញ្ជាក់ថា ក្រុម​គោព្រៃ​កម្ពុជា នឹងត្រូវ​ប្រកួត​ជាមួយ​ប៉ា​គី​ស្ថាន ជើង​ទី​២ ម្ដងទៀត ដើម្បី​កាត់សេចក្ដី​រក​ក្រុម​ឡើង​ជុំ​ទី​២ នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ នៅ​ប្រទេស​កាតា (2022 FIFA World Cup qualification-AFC) ដែល​គ្រោង​ធ្វើឡើង នៅ​ទីក្រុង​ដូ​ហា ប្រទេស​កាតា នា​ថ្ងៃទី​១១ ខែមិថុនា ខាងមុខ​៕

62004819_2392992464271581_191666136809472000_n

Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130