ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គោព្រៃ​កម្ពុជា ធ្វើដំណើរ​ទៅដល់​ កាតា ​ដោយ​សុវត្ថិភាព​ហើយ​

​កីឡា ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​កាតា​ដោយ​សុវត្ថិភាព​ហើយ កាលពី​វេលា​ម៉ោង​១១:១៥ យប់ ដើម្បី​ត្រៀម​ប្រកួត ជាមួយ​ក្រុម​ជម្រើសជាតិ​ប៉ា​គី​ស្ថាន ជើង​ទី​២ វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ នៅ​ប្រទេស​កាតា (2022 FIFA World Cup qualification-AFC)​។​

​មុន​ចាក​ចេញពី​ប្រទេស​កាលពី​ថ្ងៃទី​៧ ម្សិលមិញ ក្រុម​គោព្រៃ​កម្ពុជា បាន​យកឈ្នះ​ប៉ា​គី​ស្ថាន ដោយ​លទ្ធផល ២-០ រកបាន​ដោយ​កីឡារ សៀង ច​ន្ធា និង​សិស្ស​ច្បង គួច សុ​កុម្ភៈ រកបាន​ម្នាក់ ១​គ្រាប់​ក្នុង​នាទី​៨១ និង​នាទី​៨៤ ជើង​ទី​១ សម្រាប់​ព្រឹត្តិការណ៍​ខាងលើ​។​

​គួរ​បញ្ជាក់ថា កម្ពុជា និង​ប៉ះ ប៉ា​គី​ស្ថាន ជើង​ទី​២ នៅ​ទីក្រុង​ដូ​ហា ប្រទេស​កាតា​នា​ថ្ងៃទី​១១ ខែមិថុនា​ខាងមុខ​វេលា​ម៉ោង ១១​យប់ (​ម៉ោង​នៅ​កម្ពុជា​) ដើម្បី​ធានា​កៅអី​ឡើង​ជុំ​ទី​២ នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ (2022 FIFA World Cup qualification-AFC) ៕

61949266_2212900169001860_8533584672616087552_n 61987653_2212900152335195_3225107980701663232_n 62082122_2212900179001859_6501308703377981440_n

Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130