ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Eden Hazard ចូល​ជាមួយ Real Madrid ជា​ផ្លូវការ​ហើយ​

​កីឡា ៖ ក្លិប​យក្ស​ស​អេ​ស្ប៉ា​ញ Real Madrid បាន​ប្រកា​លពី​ការចុះហត្ថលេខា​យក​នាំ​កីឡាករ Eden Hazard ពី​ក្លឹប Chelsea ជា​ផ្លូវការ​ហើយ​ក្នុងតម្លៃ​ខ្លួន​ប្រមាណ ១៥០​លាន​ផោន​។​នេះ​បើ​យោងតាម​ការ​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ផ្លូវ​វ​ការ​របស់​ក្លិប​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា ខ្សែប្រយុទ្ធ​ប៊ែ​ល​ហ្សិ​កវ័យ​២៨​រូបនេះ បាន​យល់ព្រម​ចុះ​កុងត្រា​រយៈពេល ៥​ឆ្នាំ ដោយ​ត្រូវ​បង្ហាញខ្លួន​ជា​កីឡាករ Real នៅ​ថ្ងៃទី​១៣ ខែមិថុនា​។​Hazard បាន​ស៊ុត​បញ្ចូល​ទី ១១០​គ្រាប់ ក្នុងការ​បង្ហាញខ្លួន ៣៥២​ប្រកួត​នៅ Chelsea ចាប់តាំងពី​ឆ្នាំ ២០១២ មក​។​

Hazard បាន​សរសេរ​សារ​លា​អ្នកគាំទ្រ Chelsea តាម​ហ្វេ​ស​ប៊ុ​កថា​៖ “​ការចាកចេញ​ពី Chelsea គឺជា​ការសម្រេចចិត្ត​ដ៏​ធំ​បំផុត និង​ពិបាក​បំផុត​សម្រាប់​អាជីព​របស់ខ្ញុំ​។ ខ្ញុំ​សង្ឃឹមថា​អ្នក​ទាំងអស់គ្នា​នឹង​យល់ថា​នេះ​គឺជា​ការ​ជ្រើស​យក​ទំព័រ​ថ្មី​នៃ​អាជីព ហើយ​អ្នក​ទាំងអស់គ្នា ក៏ំ​នឹង​ចាប់យក​ឱកាស​ដ៏​ល្អ​នេះ​ផងដែរ ដើម្បី​សម្រេច​ក្ដី​ស្រមៃ​របស់​អ្នក​”​។​

​សូមបញ្ជាក់ថា កាលពី​ថ្មីៗ​កន្លងទៅនេះ Real ក៏បាន​ចុះ​កុងត្រា​ជាមួយ​ខ្សែប្រយុទ្ធ Luka Jovic ពី​ក្លឹប​អាល្លឺម៉ង់ Frankfurt ផងដែរ​៕

5cfb111bf2a20_1559957760_large 5cfb112b1a3db_1559957760_large

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130