ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មនុស្ស​រាប់ម៉ឺន​នាក់​ដើរ​ក្បួន​នៅ​ហុងកុង​ដើម្បី​ប្រឆាំងនឹង​ច្បាប់​ធ្វើ​បត្យាប័ន​ចិន​

​ហុងកុង ៖ ក្រុង​ហុងកុង​បាន​ធ្លាក់​ចូលក្នុង​វិបត្តិ​នយោបាយ​ថ្មី​មួយ​កាលពី​យប់​ថ្ងៃអាទិត្យ​បន្ទាប់ពី​មនុស្ស​ជាង​កន្លះ​លាន​នាក់​បាន​ដើរ​តាមផ្លូវ​ដើម្បី​ប្រឆាំងនឹង​ច្បាប់​ធ្វើ​បត្យាប័ន​របស់​ចិន ដែល​នឹង​អនុញ្ញាត​ឲ្យ​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ចិនដីគោក​ដើម្បី​ប្រឈម​នឹង​ការកាត់ទោស​។​នេះ​បើ​យោងតាម​ប្រភពពី Reuters​។​

​ក្រុម​អ្នករៀបចំ​បាន​និយាយថា​ចំនួន​អ្នក​ទៅ​ចូលរួមបាន​កើនឡើង​លើសពី​បាតុកម្ម​នៅ​ឆ្នាំ ២០០៣ នៅពេលដែល​មនុស្ស​៥០០.០០០ នាក់​តាម​ដងផ្លូវ​ដើម្បី​ប្រឆាំង​ជាមួយ​ផែនការ​របស់​រដ្ឋាភិបាល​ចំពោះ​ច្បាប់​សន្តិសុខ​ជាតិ​។​

​គួរ​បញ្ជាក់ថា ច្បាប់​ទាំងនោះ​ត្រូវបាន​លុបចោល​ហើយ​កាលពីមុន និង​ធ្វើ​មន្ត្រី​រដ្ឋាភិបាល​សំខាន់ៗ​ត្រូវ​បង្ខំ​អោយ​លាលែង​ពី​តំណែង​។​ការ​ផ្ទុះឡើង​ប្រឆាំង​ច្បាប់​បត្យាប័ន​នេះ​បាន​បង្កើន​សម្ពាធ​លើ​រដ្ឋបាល​របស់​នាយក​ប្រតិបត្តិ​ហុងកុង​លោក Carrie Lam និង​អ្នកគាំទ្រ​នៅ​ក្រុង​ប៉េកាំង​៕

880x495_cmsv2_5b0f5c5f-97f5-538b-970b-84b03f6137a0-3835098

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130