ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

យប់​នេះ កម្ពុជា ប៉ះប៉ា​គី​ស្ថាន វគ្គ​ជម្រុះ WC ជើង​ទី​២​នៅ​កាតា​

​កីឡា ៖ ក្រុម​គោព្រៃ​កម្ពុជា នឹងត្រូវ​ប្រកួត​ជាមួយ​ប៉ា​គី​ស្ថាន ជើង​ទី​២ ម្ដងទៀត ដើម្បី​កាត់សេចក្ដី​រក​ក្រុម​ឡើង​ជុំ​ទី​២ នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ នៅ​ប្រទេស​កាតា (2022 FIFA World Cup qualification-AFC) ដែល​គ្រោង​ធ្វើឡើង នៅ​ទីក្រុង​ដូ​ហា ប្រទេស​កាតា នា​ថ្ងៃទី​១១ ខែមិថុនា វេលា​ម៉ោង​១១:០០ នាទី​យប់​នេះ ( ម៉ោង​នៅ​កម្ពុជា )​។​

​ថ្លែង​ក្នុង​ស​ន្និសិទ​សារព័ត៌មាន​មុន​ការប្រកួត​នៅ​ប្រទេស​កាតា លោក Felix Dalmas បានលើកឡើង​យ៉ាងខ្លី​ថា​៖ «​ជុំវិញ​ការប្រកួត យើង​នៅតែ​រៀបចំ​ដូច​អ្វីដែល​យើង​បានធ្វើ យើង​ផ្ដោតអារម្មណ៍​លើ​ការរីកចម្រើន មិនមែន​តែ​ទៅលើ​លទ្ធផល យើង​ដឹងថា​ពួកគេ​គឺជា​ក្រុម​ដែល​ពិបាក ហើយ​យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​ប្រជាជន​កម្ពុជា រីករាយ​។​

​គួរ​បញ្ជាក់ថា កាលពី​ជើង​ទី​១ ក្រុម​គោព្រៃ​កម្ពុជា បាន​យកឈ្នះ​លើ​ក្រុម​ប៉ា​គី​ស្ថាន ដោយ​លទ្ធផល ២-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែល​រកបាន​ដោយ​កីឡាករ សៀង ច​ន្ធា និង​សិស្ស​ច្បង គួច សុ​កុម្ភៈ រកបាន​ម្នាក់ ១​គ្រាប់​ក្នុង​នាទី​៨១ និង​នាទី​៨៤៕

62525826_2395511044019723_713022411460575232_n

Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130