ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កីឡា​គុន​ដាវ​កម្ពុជា​ដណ្ដើមបាន​មេដាយ​កម្រិត​អាស៊ី​៤​គ្រឿង​នៅ​សិង្ហ​បុរី

​កីឡា ៖​សម្រាប់​ការប្រកួត​ថ្ងៃ​ចុងក្រោយ នៃ​កីឡា​គុន​ដាវ​សាកលវិទ្យាល័យ​អាស៊ី ឆ្នាំ​២០១៩ ម្សិលមិញ កីឡា​គុន​ដាវ​កម្ពុជា បាន​បំបែក​កំណត់ត្រា ដណ្ដើមបាន​មេដាយមាស​លើកដំបូង នៅក្នុង​ព្រឹត្តិការណ៍ខាងលើ នៅ​ប្រទេស​សិង្ហ​បុរី បន្ទាប់ពី​ដណ្ដើមបាន​មេដាយមាស ១​គ្រឿង និង​ប្រាក់ ១​គ្រឿង ។​

​សរុប​បេសកកម្ម​រយៈពេល ៣​ថ្ងៃ​នៃ​ការចូលរួម​ព្រឹត្តិការណ៍​កម្រិត​អាស៊ី​ខាងលើ កម្ពុជា​ដណ្ដើមបាន​មេដាយ ៤​គ្រឿង រួមមាន​មេដាយមាស ១, ប្រាក់ ១ និង​សំរឹទ្ធ ២ ។ ចំពោះ​មេដាយមាស និង​ប្រាក់ គឺ​ដណ្ដើមបាន​នៅ​ថ្ងៃ​ចុងក្រោយ ដោយ​មេដាយមាស ដណ្ដើមបាន​លើ​វិញ្ញាសា​នារី​ដាវ​ធំ​ជា​ក្រុម ដោយមាន ៦​ក្រុម​ចូលរួម និង​មេដាយប្រាក់ ដណ្ដើមបាន​លើ​វិញ្ញាសា​នារី​ដាវ​កាប់​ជា​ក្រុម មាន​៧​ក្រុម​ចូលរួម ។​

​សូមបញ្ជាក់ថា ការប្រកួត​កីឡា​គុន​ដាវ​សាកលវិទ្យាល័យ​អាស៊ី ឆ្នាំ​២០១៩ ដែល​ធ្វើឡើង​នៅ​ប្រទេស​សិង្ហ​បុរី បាន​ប្រព្រឹត្តទៅ​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៨-១០ ខែមិថុនា ដោយមាន​អត្ត​ពលិកម​ក​ពី ១៨​វិទ្យាស្ថាន​អប់រំ ស្មើនឹង​កីឡាករ​-​កីឡាការិនី ១៧៣​នាក់​ចូលរួម ក្នុងនោះ​កម្ពុជា ក៏បាន​បញ្ជូន​កីឡាករ ៤​រូប និង​កីឡាការិនី ៥​រូប​ចូលរួម​ផងដែរ ៕

គុន១

Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130