ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អបអរសាទរ​! កម្ពុជាឡើង​ជុំ​ទី​២​នៃ​វគ្គ​ជម្រុះ WC ក្រោយ​ឈ្នះ​ប៉ា​គី​ស្ថាន​ទាំងពីរ​ជើង ៤-១

​កីឡា ៖ ក្រុម​ជម្រើសជាតិ​កម្ពុជា​ទទួល​បាន​កៅអី​ទៅកាន់​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៩ ក្រោយ​បន្ត​យកឈ្នះ​ប៉ា​គី​ស្ថាន ២-១ នា​ជំនួប​ជើង​ទី​ពីរ​នៃ​វគ្គ​ជម្រុះ​បឋម ដែល​ប្រព្រឹត្តទៅ​នៅ​កីឡដ្ឋាន Hamad bin Khalifa Stadium ក្រុង​ដូ​ហា ប្រទេស​កាតា ដែល​ប៉ា​គី​ស្ថាន​យក​ធ្វើជា​ទឹកដី​។​

២​គ្រាប់​របស់​កម្ពុជា នា​ការប្រកួត​ជើង​ទី​២ នេះ ធ្វើបាន​ដោយ​កីឡាករ កែវ សុខ​ផេង នាទី ៦៤ និង រ៉ឹង ប៊ុន​ហៀ​ង នាទី ៨៩ ចំណែក​១​គ្រាប់​របស់​ប៉ា​គី​ស្ថាន ធ្វើបាន​ដោយ​ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ របស់​កីឡាករ Hassan Bashir នាទី ១៨​។ លទ្ធផល​នេះ​ជួយ​ឲ្យ​កម្ពុជា​ត្រូវ​ឡើងទៅ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ (​តាម​ពូ​ល​) ទល់នឹង​ក្រុម​៤​ទៀត​។​

​ក្នុងការ​ប្រកួត​ជុំ​ទី​២ មាន​ក្រុម​ទាំងអស់​៤០ ដោយ​ត្រូវ​បែង​ចែកជា​៨​ពូ​ល ក្នុង​១​ពូ​ល មាន​៥​ក្រុម ដោយ​ធ្វើឡើង​តាម​រូបមន្ត​ប្ដូរ​ទឹកដី​ដោយ​ក្រុម​ទាំងអស់​ក្នុង​ពូ​ល​ជាមួយគ្នា​ត្រូវ​ប៉ះគ្នា​២​ជើង (​ក្នុង​ដី ក្រៅ​ដី​)​។​

​សូមបញ្ជាក់ថា ការចាប់​ឆ្នោត​ជ្រើសរើស​ពូ​ល​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​តំបន់​អាស៊ី​ជុំ​ទី​២​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ដូ​ហា ប្រទេស​កាតា ដែលជា​ប្រទេស​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត FIFA World Cup 2022៕

5cfff1dfccab3_1560277440_large

Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130