ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាមេរិក​អំពាវនាវ​ឲ្យ​បញ្ឈប់​ការវាយប្រហារ​លើ​ជន​ស៊ីវិល​នៅ​ស៊ូដង់​

​អាមេរិក ៖ ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា អ្នកការទូត​កំពូល​ម្នាក់​របស់​អាមេរិក​នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ស៊ូដង់​នៅ​សប្តាហ៍​នេះ​ដើម្បី​ជំរុញ​ឲ្យ​បញ្ចប់​ការបង្ក្រាប​បង្ហូរឈាម​លើ​បាតុករ​ខណៈដែល​យុទ្ធនាការ​របស់​ជន​ស៊ីវិល​នៅ​ទូទាំងប្រទេស​នេះ​បាន​ប្រឆាំង​ទៅនឹង​ក្រុមប្រឹក្សា​យោធា​ដែល​កំពុង​កាន់អំណាចរ​បស់​ប្រជាជាតិ​អាហ្វ្រិក​មួយ​នេះ​។​

​ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយថា លោក Tibor Nagy ជំនួយការ​ក្រសួងការបរទេស​អាមេរិក​ទទួលបន្ទុក​កិច្ចការ​អាហ្វ្រិក​គឺ​គ្រោង​នឹង​ជួប​ទាំង​ជាមួយ​សមាជិក​នៃ​មេដឹកនាំ​យោធា​និង​មេដឹកនាំ​បាតុកម្ម​នៅ​ទីក្រុង ខា​ទុំ​។​គាត់​នឹងត្រូវ​ចាកចេញ​សម្រាប់​ការធ្វើដំណើរ​នេះ​នៅ​ថ្ងៃ​ពុធ​ហើយក៏​នឹង​ទៅ​ប្រទេស​អេ​ត្យូ​ពី​ផងដែរ​ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​របស់​ប្រទេស​ស៊ូដង់​ជាមួយ​មហាអំណាច​ក្នុង​តំបន់​ក៏ដូចជា​សហភាព​អាហ្វ្រិក​ផងដែរ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​បាន​និយាយថា “​គាត់​នឹង​អំពាវនាវ​ឲ្យ​បញ្ចប់​ការវាយប្រហារ​ប្រឆាំងនឹង​ជន​ស៊ីវិល​ហើយ​ជំរុញ​ឲ្យ​ភាគី​នានា​ធ្វើការ​ឆ្ពោះទៅរក​ការបង្កើត​បរិយាកាស​អនុគ្រោះ​មួយ​ដើម្បី​ឲ្យ​កិច្ចពិភាក្សា​បន្ត​ឡើងវិញ​”​។​

​ក្រុមអ្នកតវ៉ា​ដែល​បោះជំរំ​នៅ​ខាងក្រៅ​ការិយាល័យ​កណ្តាល​របស់​កងទ័ព​ក្នុង​រដ្ឋធានី​ខា​ទុំ​នៃ​ប្រទេស​ស៊ូដង់​ដើម្បី​ទាមទារ​ឲ្យ​ក្រុមប្រឹក្សា​យោធា​ផ្តល់​អំណាច​ដល់​ការគ្រប់គ្រង​របស់​ស៊ីវិល​គឺ​ត្រូវបាន​បំបែក​យ៉ាង​ឃោរឃៅ​ចាប់​តាំងពីដើម​សប្តាហ៍​មុន​មក​នៅក្នុង​ការបង្ក្រាប​មួយ​ដែល​បានសម្លាប់​មនុស្ស​រាប់សិប​នាក់​។​

​យោងតាម​គណៈកម្មាធិកា​រ​វេជ្ជបណ្ឌិត​ដែលមាន​ទំនាក់​ទំនងជា​មួយក្រុម​អ្នក​តវ៉ា​បាន​ឲ្យ​ដឹងថា ចំនួន​អ្នកស្លាប់​មាន​រហូតដល់​ទៅ​១១៨​នាក់​ឯណោះ​។ ប៉ុន្តែ​ក្រសួងសុខាភិបាល​បាន​និយាយថា មានតែ​មនុស្ស​ចំនួន​៦១​នាក់​ប៉ុណ្ណោះ​ដែល​បាន​ស្លាប់​នៅ​ទូទាំងប្រទេស​ដោយ​ក្នុងនោះ​មាន​៤៩​នាក់​បាន​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​ពិត​នៅ​ទីក្រុង​ខា​ទុំ​។​

​កាលពី​យប់​ថ្ងៃ​ចន្ទ ក្រុមប្រឹក្សា​យោធា​បាន​និយាយថា សមាជិក​ជាច្រើន​នាក់​នៃ​កងកម្លាំង​សន្ដិសុខ​ត្រូវបាន​ឃាត់ខ្លួន​ទាក់ទង​នឹង​ការសម្លាប់​នេះ​។ ក្រុមប្រឹក្សា​នេះ​បាន​បន្ថែមថា អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​នឹងត្រូវ​ប្រឈម​នឹង​យុត្តិធម៌​៕

201906africa_sudan_protesters

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130