ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក Trump ៖ លោក​ទទួលបាន​លិខិត​ពី​មេដឹកនាំ​កូរ៉េខាងជើង​

​វ៉ាស៊ីនតោន ៖ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា​លោក​បានទទួល​លិខិត​ដ៏​ល្អ​មួយ​ពី​លោក គីម ជុង​អ៊ុន មេដឹកនាំ​កំពូល​នៃ​កូរ៉េខាងជើង​។​នេះ​បើ​យោងតាម​ប្រភពពី xinhua​។​

​លោក Trump បាន​ប្រាប់​អ្នក​សារពត៌មាន​មុនពេល​ចាកចេញ​ពី​សេត​វិមាន ថា​គាត់​បានទទួល​លិខិត​យ៉ាង​កក់ក្តៅ​និង​គួរឱ្យ​ចាប់អារម្មណ៍​ពី​លោក គីម កាលពី​ថ្ងៃ​ចន្ទ​ដោយ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​លិខិត​នេះ​ទេ​។​លោក Trump ក៏បាន​រំលឹក​ពី​ទំនាក់ទំនង​ដ៏​ល្អ​របស់គាត់​ជាមួយ​លោក គីម ក៏ដូចជា​សក្តានុពល​ដ៏​ធំធេង​របស់​កូរ៉េខាងជើង​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោក Morgan Ortagus បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា​លោក Trump និង​រដ្ឋលេខាធិការ​រ​ប​ស់លោក Mike Pompeo គ្រោង​នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​និង​កូរ៉េខាងត្បូង​នៅ​ចុងខែ​មិថុនា​ដើម្បី​ពិភាក្សា​ពី​ការលុបបំបាត់​នុយគ្លេអ៊ែ​រ​នៃ​ឧបទ្វីប​កូរ៉េ​ជាមួយ​ថ្នាក់ដឹកនាំ​សម្ព័ន្ធមិត្ត​ទាំងពីរ​។​

​លោក Ortagus ក៏បាន​បញ្ជាក់​ផងដែរ​ថា​ក្រុង​វ៉ាស៊ីនតោន​នៅតែ​បើកចំហ​សម្រាប់​ការចរចា​ជាមួយ​ក្រុង​ព្យុងយ៉ាង ខណៈដែល​លោក​បាន​សង្កត់ធ្ងន់​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំងនឹង​កូរ៉េខាងជើង​នឹងមិន​ត្រូវបាន​ដកចេញ​ទេ​។​

​សូមជម្រាបថា ការចរចារ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​ត្រូវបាន​ផ្អាក​ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​លើក​ទី ២ រវាង​លោក Trump និង​លោក គីម បានបញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​កាលពី​ខែកុម្ភៈ​នៅក្នុង​រដ្ឋធានី​ហាណូយ​ប្រទេស​វៀតណាម​៕

138134788_15603017039531n

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130