ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មនុស្ស​៧​នាក់​ស្លាប់​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ភាគខាងត្បូង​ប្រទេស​ចិន​

​ចិន ៖ យ៉ាងហោចណាស់​មាន​មនុស្ស ៧ នាក់ស្លាប់​និង ៣ នាក់​ផ្សេងទៀត​រងរបួស​នៅពេល​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​វាយប្រហារ​ទីក្រុង​ហាយ​យាន ខេត្ត​ក្វាង​ទុង ភាគខាងត្បូង​នៃ​ប្រទេស​ចិន​ដោយ​នាំមក​នូវ​ការជាប់គាំង​ចរាចរណ៍​និងប្រព័ន្ធ​ទូរគមនាគមន៍​។​នេះ​បើ​យោងតាម​ប្រភពពី CGTN។

រដ្ឋាភិបាល​ក្នុង​តំបន់​បាន​និយាយថា​មនុស្ស​ជាង​១១០.០០០ នាក់​ត្រូវបាន​រង​ផលប៉ះពាល់​និង​ផ្ទះ​ចំនួន​៩៥៦​ខ្នង​បាន​ដួលរលំ​នៅក្នុង​ស្រុក​៣​នៃ​ខេត្ត​ហឺ​យាន​។​អាជ្ញាធរ​បាន​បញ្ជូន​បុគ្គលិក​ជាង​១០០០​នាក់​ដើម្បី​បើក​ប្រតិបត្តិការ​ជួយសង្គ្រោះ​។​ចំណែក​សាលារៀន​នៅក្នុង​ទីក្រុង​ត្រូវបាន​បិទទ្វារ​ចាប់តាំងពី​រសៀល​ថ្ងៃ​ចន្ទ​ផងដែរ​៕

f4a18a2778ec459fade3fe1dde8fde8d

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130