ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កូរ៉េខាងជើង​នឹង​អាច​កាត់បន្ថយ​ការប្រហារជីវិត​ជា​សាធារណៈ​

​កូរ៉េខាងជើង ៖ ក្រុម​អ្នកធ្វើ​យុទ្ធនាការ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​កូរ៉េខាងជើង​បាន​បន្ត​អនុវត្ត​ការប្រហារជីវិត​ដើម្បី​ជាការ​បំភិតបំភ័យ​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន​បើទោះបីជា​ចំនួន​នៃ​ការប្រហារជីវិត​អាច​នឹង​ថយចុះ​ស្របពេល​ប្រឈម​នឹង​សម្ពាធ​ជា​អន្តរជាតិ​ក៏ដោយ​។​

​ក្រុង​ព្យុងយ៉ាង​ត្រូវបាន​គេ​ចោទប្រកាន់​ជា​យូរ​មកហើយ​ថា​បាន​ប្រើប្រាស់​ការប្រហារជីវិត​ដើម្បី​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​ក្នុងចំណោម​ប្រជាពលរដ្ឋ​របស់ខ្លួន​ហើយ​មេដឹកនាំ​គីម​ជុង​អ៊ុន​បាន​ប្រហារជីវិត​ជំនួយការ​កំពូលៗ​កាលពី​អតីតកាល​រួមទាំង​ពូ​ដ៏​មាន​ឥទ្ធិពល​របស់លោក​ឈ្មោះ Jang Song Thaek ក្នុង​ឆ្នាំ​២០១៣​ផងដែរ​។​

​របាយការណ៍​ថ្មី​មួយ​ដោយ​អង្គការ Transitional Justice Working Group បាន​ចងក្រង​ឯកសារ​រាប់រយ​អំពី​ការប្រហារជីវិត​ជា​សាធារណៈ​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​សម្រាប់​បទល្មើស​មិន​សំខាន់​នានា​ដូចជា​ការ​លួច​ដែក​ឬ​លួច​គោ​ជាដើម​។​

​អង្គការ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សេ​អ៊ូ​ល​មួយ​នេះ​ដែល​ព្យាយាម​ស្វែងយល់​ពីអ្វី​ដែល​ខ្លួន​និយាយថា​ជាការ​រំលោភបំពាន​សិទ្ធិមនុស្ស​ដ៏​គួរ​ឲ្យ​រន្ធត់​របស់​កូរ៉េខាងជើង​បាន​និយាយថា “​ច្បាប់​ស្តីពី​ការប្រហារជីវិត​ជា​សាធារណៈ​នេះ​បាន​តម្រូវ​ឲ្យ​អ្នកបាញ់​កាំភ្លើង​ត្រូវ​បាញ់​បី​គ្រាប់​ក្នុង​ម្នាក់​ពោលគឺ​សរុប​ប្រាំបួន​គ្រាប់​ទៅលើ​រាងកាយ​នៃ​អ្នក​ដែល​ត្រូវបាន​ថ្កោលទោស​”​។​

​អង្គការ​នេះ​បាន​បន្ថែមថា ច្បាប់​នេះ​ត្រូវបាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​ជាពិសេស​ប្រឆាំងនឹង​ឥស្សរជន​។ វា​ត្រូវបាន​បង្កើតឡើង​ដើម្បី​បង្កើន​ការបំភិតបំភ័យ​ជា​សាធារណៈ​ដើម្បី​ឲ្យ​ដឹងថា ព័ត៌មាន​អំពី​វិធីសាស្ត្រ​ប្រហារជីវិត​នឹង​រីក​រាលដាល​នៅ​ទូទាំងប្រទេស​។​ប៉ុន្តែ​ការសិក្សា​ដែល​ផ្អែកទៅលើ​ការផ្តល់​ព័ត៌មាន​ពី​អ្នករត់​ចោលស្រុក​កូរ៉េខាងជើង​ចំនួន​៦១០​នាក់​ក៏បាន​បង្ហាញ​ផងដែរ​ថា ក្រុង​ព្យុងយ៉ាង​កំពុងមាន​ការព្រួយបារម្ភ​កាន់តែខ្លាំង​អំពី​ការឃ្លាំមើល​របស់​អន្តរជាតិ​ដែលជា​ហេតុ​បង្ខំ​ឲ្យ​ខ្លួន​ត្រូវ​កាត់បន្ថយ​ការអនុវត្ត​បែបនេះ​។​

​របាយការណ៍​នេះ​បាន​និយាយថា “​ចាប់តាំងពី​ឆ្នាំ​២០០៥​មក ការព្យួរ​.​ក​ជា​សាធារណៈ​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​បញ្ឈប់​ឬ​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់​ដោយ​អ្នកខ្លះ​គិតថា វា​រង​សម្ពាធ​ពី​អន្តរជាតិ​ឲ្យ​បញ្ចប់​ការអនុវត្ត​បែបនេះ​”៕

SABC-News_Kim-Jong-Un_Reuters

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130