ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សម្តេច ហ៊ុន សែន អំពាវនាវ​ឲ្យ​រួមគ្នា​ទប់ស្កាត់​ព័ត៌មាន​ក្លែងបន្លំ​និង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា​

​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អំពាវនាវ​ជាថ្មី​ម្តងទៀត​ឲ្យ​រួមគ្នា​ទប់ស្កាត់​ព័​ត៌ មាន​ក្លែងបន្លំ​និង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា ដែល​បាននិងកំពុង​បង្ក​ភាពអវិជ្ជមាន​ក្នុងសង្គម​ទូទាំង ពិភពលោក ។​
​ ​
​ការ​ថ្លែង​របស់​សម្តេច ហ៊ុន សែន ធ្វើឡើង​កាលពី​ព្រឹក​មិញ​ក្នុងឱកាស​ដែល​សម្តេច​ចូលរួម ក្នុង​ស​ន្និសិទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ដែល​រៀបចំ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប ។​
​ ​
​សម្តេច ហ៊ុន សែន បាន​ថ្លែងថា ទន្ទឹមនឹង​ផល​វិជ្ជមាន បច្ចេកវិទ្យា​ឌីជីថល នៃ​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​ព័ត៌មាន​បានផ្តល់​គុណវិបត្តិ​ផ្សេងៗ​ដែល​ធ្វើឱ្យ​សកលលោក​កំពុង​ប្រឈម ទៅនឹង​ព័ត៌មាន ក្លែងបន្លំ ការ​ញុះញង់​បញ្ឆេះ កំហឹង ការជេរប្រមាថ​ដោយ​ការ​ស្អប់ខ្ពើម និង​ឧក្រិដ្ឋកម្ម​ព័ត៌មាន វិទ្យា ។​
​ ​
​សម្តេច​បញ្ជាក់ថា ផល​អវិជ្ជមាន​កើតចេញពី​បច្ចេកវិទ្យា​ឌីជីថល​មានដូចជា ការ​ហែក​ចូល បំផ្លាញ​ឯកសារ​សាធារណៈ ការ​ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធ​អន​ឡាញ ការរំលោភ​លើ​សិទ្ធិ​បុគ្គល ជាដើម បាន​និង កំពុង​គំរាម​ដល់​សន្តិសុខ​តំបន់ និង​សកលលោក​ទាំងមូល​។ ដូច្នេះ​ភាគី​ពាក់ព័ន្ធ ទាំងអស់ ត្រូវ​រួមគ្នា​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត ទាំង​ក្នុង​ក្របខណ្ឌ ទ្វេភាគី ក្របខណ្ឌ​ក្នុង​តំបន់ និង​សាកលលោក ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង ព័ត៌មាន​ក្លែងបន្លំ និង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា​នេះ​។​
​ ​
​សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ឱ្យ​រួមគ្នា​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​សកលលោក ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន​បទពិសោធន៍​ការអភិវឌ្ឍ​បច្ចេកវិទ្យា​និង​ការកសាង ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ដើម្បី​ទាញយក​អត្ថប្រយោជន៍​ពី​បដិវត្ត​ឧស្សាហកម្ម​ទី​៤ និង​ការបង្កើត ឡើង​នូវ​កាលានុវត្តភាព​នៃ​បច្ចេកវិទ្យា​ឌីជីថល​។ ទន្ទឹម​នោះ​សម្តេច​ក៏​អំពាវនាវ​ផងដែរ​ឲ្យ​មានការ ពង្រឹង​ការអនុវត្ត​ច្បាប់ ក្រមសីលធម៌​វិជ្ជាជីវៈ ជៀសវាង​ការផ្សាយ​ព័ត៌មាន​ក្លែងបន្លំ គំនុំគុំកួន ការ​ជេ​រ្រប​មាថ ការ​ញុះញង់​បញ្ឆេះ​កំហឹង​ដោយ​ការ​ស្ព​ប់​ខ្ពើម រើសអើង បង្កជម្លោះ រវាង​ជាតិ សាសន៍ សាសនា ឬ បំផ្លើស​ព័ត៌មាន​ខុសពី​ការពិត ដែល បង្កើតឱ្យមាន​អសន្តិសុខ​សង្គម​។​
​ ​
​ផ្តើម​ពី​នោះ​ស​ម្តេចក៏​ស្នើ​ឲ្យ​យកចិត្តទុកដាក់​បង្កើន​សមត្ថភាព​យល់ដឹង ទាំង​ផ្នែក បច្ចេកទេស​និង​វិជ្ជាជីវៈ ដើម្បី​ដើរ​ឱ្យទាន់​តម្រូវការ​ទីផ្សារ ការវិវត្ត​នៃ​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការវិវត្ត​សភាពការណ៍​សកលលោក​៕

 

 

 

fn-2019-06-12-10-06-33-1

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130