ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ​២​នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

​ខេត្តរតនគិរី ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចុះបង្ក្រាប​ការជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រើ​វិធាន​ញុះញង់​។​​ការចុះ​បង្ក្រាប​ជនសង្ស័យ​ខាងលើ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​២០​និង​០០​នាទី ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ នៅត្រង់ចំណុច​ផ្លូវជាតិ​លេខ​៧៨ ទល់មុខ​សាលា​វិទ្យាល័យ​សម្តេចឪ​សម្តេចម៉ែ ស្ថិតនៅ​ក្នុងភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។​

​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹងថា ដោយមាន​បញ្ជា​ផ្ទា​ល់ពី​លោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្នងការ​នគរបាល​ខេត្ត ដោយមាន​ការសម្របសម្រួល​ពី លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជ​អ​ជ្ញា​រង​អម​សាលាដំបូង​ខេត្តហើយ​ឈាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​​ទី​១.​ឈ្មោះ ចាន់​និ​ត រតនៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​។ ​ទី​២.​ឈ្មោះ សាំង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​​ជនសង្ស័យ​ខាងលើនេះ​បានធ្វើ​តេស្ត​ទឹកនោម​លទ្ធផល​វិជ្ជមាន​(+)​ទាំង​២​នាក់​។​

​ក្រោយ​ការឃាត់ខ្លួន​សមត្ថកិច្ច​ជំនាញ​បាន​ដកហូត​វត្ថុតាង​រួមមាន​៖
១.​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២​កញ្ចប់ មាន​ទម្ងន់​៥,៨១​ក្រាម​ទាំង​សំបក​ថង់​
២.​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​១​គ្រឿង​
៣.​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​
៤.​ថង់​ច្រក​ថ្នាំញៀន​មួយចំនួន​
៥-​និង​សម្ភារៈ​សេព​ថ្នាំញៀន​មួយចំនួនទៀត​។​

​ប​ច្ចុ​ប្ប​ន្ធ​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ត្រូវបាន​ឃាត់ និង​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ជំនាញ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​៕

 

 

853436822_391235 855006259_290856 855002916_294084 853536325_291915

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130