ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បើករថយន្ដ​ជ្រុល​ចង្កូត​បុក​ម៉ូតូ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់​

​ភ្នំពេញ ៖ រថយន្ត​ម៉ាក​តូ​យូ​តា​កូ​រ៉​ឡា​ហ្វាំ​ង​មិនទាន់​ជ្រុល​ទៅបុក​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់​(​របួស​ជើង​)​រួច​ខាង​ម្ចាស់​រថយន្ត​ក៏បាន​សម្រួល​គ្នា​ជាមួយ​ជនរងគ្រោះ​សង​ការខូចខាត​ចំនួន​២០០​ដុល្លារ​អាមេរិក​បញ្ចប់​រឿង​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១២​ខែមិថុនា ឆ្នាំ​២០១៩ នេះ​នៅតាម​បណ្តោយ​ផ្ល​វ​ជាតិ​លេខ​៥ ចំណុច​មុខ​ព្រះវិហារ​ព្រះ​យេស៊ូ​គ្រឹះ​ក្នុងភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​
រថយន្ត​បង្ក​ម៉ាក​តូ​យូ​តា​កូរ៉ូឡា​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2G1800​បេ​ី​កដោយ​បុរស​ម្នាក់​។

​ម៉ូតូ​ម៉ាក​ហុន​ដា​ឌ្រី​ម​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1K 9494​ស៊េរី​ឆ្នាំ​២០០៨​បើក​ដោយ​បុរស​ម្នាក់​ឈ្មោះ​ឈឹម វ៉ាន់​វ័យ​៥១​ឆ្នាំ​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ស្នាក់នៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កេ​ី​ត​ហេតុ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កេ​ី​ត​ហេតុ​គេ​បាន​ឃេ​ី​ញ​រថយន្ត​ម៉ាក​តូ​យូ​តា​កូរ៉ូឡា​បេ​ី​កបរ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ក្នុង​ទិ​ដៅ​ពី​ជេ​ី​ង​ទៅ​ត្បូង​ស្របគ្នា​ខ​ណះ​បេ​ី​ក​មកដល់​ចំណុច​កេ​ី​ត​ហេតុ​សង្ស័យ​តៃកុង​ហ្វាំ​ង​មិនទាន់​ក៏​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​ពីក្រោយ​បណ្តាល​ឲ្យ​អ្នកជិះ​រងរបួស​ជេ​ី​ង​។​

ក្រោយពេល​កេ​ី​ត​ហេតុ​ភាគី​ខាង​រថយន្ត​បាន​សម្របសម្រួល​ចេញថ្លៃ​ជួសជុល​និង​ព្យាបាល​ទៅ​ឲ្យ​ភាគី​ខាង​ម៉ូតូ​ចំនួន​២០០​ដុល្លា​បញ្ចប់រឿង​៕

 

853505176_357134 853436688_391426 855003141_291899 853437448_393580

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130