ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោកស្នងការ​និង​មេបញ្ជាការ​ PM ហ៊ាន​បញ្ចេញ​កណ្តាប់ដៃ​ដែក​បង្ក្រាប​ឈ្មួញ​ឈ្មោះ ណាក់ ហៅ​ណាក់​ក្បាល​ធំ ឈ្មោះ គឹម នី និង​ឈ្មោះ​សេង​ប្រណី​ហៅ​ប្រុស​ដែររឺទេ​?

​ខេត្តរតនគិរី ៖ ជំនួញ​ឈើ​ខុសច្បាប់​នៅ​តំបន់​ឃុំ​ញ៉ា​ង​កំពុងតែ​កម្រើក​ឡើងវិញ​ហើយ ហើយក៏​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​ឆ្ងល់​ថា ហេតុ​អី​ក៏​ឈ្មួញ​ទាំងអស់នោះ​ព្រហើន​ម្លេះ ហើយ​សមត្ថកិច្ច​អី​ក៏​ស្ងាត់​ម្លេះ ខណដែល​ក្រុម​ឈ្មួញ ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​ពី​ក្រុម​ដឹក​តាម ម៉ូតូ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ញ៉ា​ង​ចេញពី​ភូមិ​ម៊ុ​យ ភូមិ​តាំង​ម្លូរ​និង​តាម​បណ្តា​ភូមិ​ផ្សេងទៀត​យ៉ាងសកម្ម​និង​ចំហរ​បង្អួត​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​។​​ប៉ុន្តែ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តំបន់​ញ៉ា​ង​នោះ​សំងំ​ចាំ​ទទួល​លាភ​សក្ការ​:​យ៉ាង​ត្រជាក់ចិត្ត​ទៅវិញ ។

​សូមជម្រាបថា កន្លងមក​និង​ជា​បន្តបន្ទាប់​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី​បានដាក់ បទបញ្ជា​រាល់​ការប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ឲ្យ​ទប់ស្កាត់​និង​បង្ក្រាប​រាល់​ការកាប់ និង​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ ដោយ​មិន​លើកលែង​នោះឡើយ ហើយក៏​បាន ព្រមាន​ដល់​មន្ត្រី​ណា​ដែល​ឃុបឃិត​បទល្មើស​ព្រៃ​ឈើ​នោះ​ថែមទៀត ។ ប៉ុន្តែ​មិនដឹង​យ៉ាងម៉េច បានជា​ក្រុម​ឈ្មួញ​ទាំងអស់នោះ​បន្តធ្វើ​សកម្មភាព​យ៉ាង​គគ្រឹគគគ្រេង ហើយ​ពុំ​មានការ បង្ក្រាប​ដូច្នេះ​ទៅវិញ​? ។​

​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ឃុំ​ញ៉ា​ង​បាន​ឲ្យ​ដឹងថា មាន​មេ​ឈ្មួញ​ទាំង​៣​នាក់​កំពុងតែ​ធ្វើ​សក​​ម្ម​ភាព​យ៉ាង​គគ្រឹគគគ្រេង​នៅ​ទីនោះ ម្នាក់​ឈ្មោះ គឹម នី “​ហៅ​នី​កាញ​” ជា​នាក់​មើល​ការ ខុសត្រូវ​និង​ជា មេការ​ធំ​នៅ​តំបន់​ញ៉ា​ង​នោះ និង​មេ​ឈ្មួញ​ធំ​ម្នាក់ទៀត​ដែល​គេ​ស្គាល់​ថា​ឈ្មោះ សេង ប្រណី ហៅ​ប្រុស​ជា​អតីត​នាក់​ជំនួញ​ឈើ​ដ៏​ល្បីឈ្មោះ​នៅ​ខេត្តសៀមរាប​ជានា​ក់​ផ្តល់​លុយ​និង​រត់ការ​សម្របសម្រួល​ផ្លូវ​គ្រប់បែបយ៉ាង​។ ចំណែក​មេ​ឈ្មួញ​ម្នាក់ទៀត​ដែល​គេ​ស្គាល់​ថា ជា​ឈ្មួញ​ដុះ​ស្លែ ប្រចាំខេត្ត​រតនគីរី​នោះ​គឺ​ឈ្មោះ ណាក់ ហៅ​ណាក់​ក្បាល​ធំ​សម្ងំ​ចាំ​ចែក​ចំណែក​តាមរយៈ​រត់ការ​គ្រប់​សមត្ថកិច្ច ។​

​ប្រភព​បាន​បន្តទៀតថា ក្រុម​ឈ្មួញ​ទាំង​៣​នាក់​ខាងលើនេះ បាន​ប្រើប្រាស់​រថយន្ត ប្រភេទ​ឡង់ គ្រី​ស័​រ​កែឆ្នៃ គោយន្ត​កែឆ្នៃ​ជាច្រើន​គ្រឿង​សំរាប់​ធ្វើជា​មធ្យោបាយ​ក្នុង​ការធ្វើសកម្មភាព ដឹកជញ្ជូន​ឈើ​ទាំងយប់​ទាំង​ថ្ងៃ ដែល​ពួកគេ​បាន​ប្រមូល​ទិញ ពី​ក្រុម​ដឹក​តាម​ម៉ូតូ ត្រង់ចំណុច​ភូមិ​ម៊ុ​យ ភូមិ​តាំង​សេ ភូមិ​តាំង​ម្លូរ និង​តាម​បណ្តា​ព្រៃ​សហគមន៍​ក្នុងភូមិ​ដ៏ទៃទៀត នៅក្នុង​ឃុំ​ញ៉ា​ង យកទៅលក់​បន្ត​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ពាម​អូរ​សា​ថី “​ហៅ​ប៉ុស្តិ៍​ផា​តាម​”​។​

​ប្រភពពី​ប្រជាពលរដ្ឋ​ដាច់ដោយឡែក​មួយទៀត​បា​ន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​ទាំង​៣​នាក់​នេះ​កំពុង​តែ​ចរចា​ទិញ​ព្រៃ​សហគមន៍​រាប់រយ​រាប់ពាន់​ហិកតា​នៅ​តំបន់​ភូមិ​ម៊ុ​យ និង​ភូមិ​តាំ​សេ​នោះ ដើម្បី​កាប់​យក​ឈើ ដែល​នៅក្នុង​ព្រៃ​សហគមន៍​ទាំងនោះ​មាន​សុទ្ធសឹង​ជា​ប្រភេទ​ឈើ សុ​ក្រម និង​ឈើ​ស្រឡៅ​សុទ្ធ ដែលមាន​មុខកាត់​ធំ​តូច​គ្រប់​ប្រភេទ​។​

​ប្រភព​បានបញ្ជាក់​ទៀតថា ក្រុម​ឈ្មួញ​ឈ្មោះ​គឹម នី “​ហៅ​នី​កា​ចាញ​” និង​ឈ្មោះ​សេង ប្រណី ហៅ​ប្រុស រួមទាំង​ឈ្មោះ ណាក់ ហៅ​ណាក់​ក្បាល​ធំ បាននិងកំពុង​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​កាប់​ឈើ និង​ដឹកជញ្ជូន​បាន​ប្រហែល​ជាង​មួយ​សប្តាហ៍​ក៏ ត្រូវបាន​ផ្អាក​សកម្មភាព​វិញ នៅ​ប៉ុន្មាន​ថ្ងៃនេះ​គឺ​ចាប់ពី​ថ្ងៃ​២៥ ខែឧសភា ឆ្នាំ​២០១៩ មក​បន្ទាប់ពី​សារព័ត៌​មាន​ជាច្រើន​បាន​ចុះផ្សាយ​នោះ​។ ប្រភព​បានបញ្ជាក់​ទៀតថា នៅ​ដើមខែ​៦​ឆ្នាំ​២០១៩​នេះ​ក្រុម​ឈ្មួញ​អាច​និង​ធ្វើ​សកម្មភាព​ឡើងវិញ​ព្រោះ​ពួកគេ​កំពុង​ច​ចារ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​និង​អាជ្ញាធរ​នៅ​តំបន់​នោះ រួមទាំង​អ្នកសារព័ត៌មាន​មួយចំនួន​ថែមទៀត ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ខេត្តរតនគិរី​ជាពិសេស​ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ញ៉ា​ង​និង​រង់​ចាំមើល​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ពាក់ព័ន្ធ​រួម​និង​អាជ្ញាធរ​ស្រុក​អណ្តូង​មាស​នៅតែ​បណ្តែត​​បណ្តោយ​ឲ្យ​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ​ធ្វើ​សកម្មភាព​ឡើងវិញ ឬមួយ​ក៏​ចាត់វិធានការ​ទប់ ស្កាត់​និង​បង្ក្រាប​ទៅតាម​ការណែនាំ​របស់លោក ថង សាវុន អភិបាលខេត្ត​រតនគិរី​នោះ យ៉ាងណា​។​

​ប៉ុន្តែ​សម្រាប់​សាធារណជន​ទូទៅ​បាន​ហៅ​ការកាប់បំផ្លាញ​ព្រៃឈើ​របស់​ក្រុម​ឈ្មួញ​ទាំង​៣​ខាង លើ​គឺជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ចុងក្រោយ​សម្រាប់​ខេត្ត​រតនគីរី ខណដែល​ឈើ​ភាគច្រើន​ដែល​គេ កាប់បំផ្លាញ ដើម្បី​មុខ​ជំនួញ​នោះ​សុទ្ធសឹង​ជា​ព្រៃឈើ​ក្នុង​ដែន​អភិរក្ស​ថែមទៀត ៕

 

rps20190609_140612 - Copy - Copy rps20190609_140612 rps20190609_140612 - Copy

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130